កាលពីល្ងាចថ្ងៃទី 19/10/2012, នៅទីក្រុង Jinan ប្រទេសចិន មាននារីវ័យក្មេងម្នាក់បានលុតជង្គង់សុំទានលើដងផ្លូវ។ នារីម្នាក់នេះលាត់អាវបង្ហាញពោះដ៏ធំរបស់ខ្លួនបណ្តើរ ច្រៀងសុំទានអ្នកធ្វើដំណើរតាមផ្លូវបណ្តើរ។ តាមរយះទិដ្ឋភាពនេះមានអ្នកដំណើរជាច្រើននាក់បានឈប់ ឲ្យលុយផងដែរ។
ជាក់ស្តែង បើតាមមន្ត្រីនៅក្នុងទីក្រុងនេះបានឲ្យដឹងថា នារីម្នាក់នេះមានប្តី តែបានសរសេរថាប្តីរបស់ខ្លួនបានស្លាប់ហើយ។ តាមរយះពោះធំរបស់នាង គឺជាកត្តាមួយដែលបានទាក់ទាញទឹកចិត្តអ្នកដំណើរ ឲ្យមានចិត្តអាណិតអាសូរផ្តល់លុយឲ្យនាង។
តាមរយះសកម្មភាពនេះ មន្ត្រីនៅទីក្រុងនេះបានហាមឃាត់នាង និងយកនាងចេញ តែបានរយះពេលតែពីរបីថ្ងៃប៉ុណ្ណោះ នាងក៏មកលុតជង្គង់សុំលុយនៅកន្លែងចាស់ដដែល។ ជាចុងក្រោយ មន្ត្រីម្នាក់បានបង្ហើបឲ្យដឹងថា ប្រាក់ខែ របស់នារីវ័យក្មេងម្នាក់ គឺស្មើនឹងប្រាក់ដែលពួកគាត់រកបានក្នុងរយះពេលកន្លះឆ្នាំឯណោះ៕
ដោយ៖ សិលាប្រភព៖ k14