មិនគួរអោយជឿ ៖ ប្រិយមិត្ត មិត្តអ្នកអាន ប្រាកជជាជ្រាបច្បាស់រួចមកហើយកាលពីថ្ងៃទី១១កន្លងទៅនេះ ទាក់ទិនទៅនឹងអត្ថបទផ្សាយ សាកសពជ្រូកដល់ទៅ ៩០០ ក្បាលអណ្តែតពាសពេញទន្លេ។​  ដោយឡែក  នាពេលនេះ  បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេសបានអោយដឹងថា    ក្នុងរយៈពេលត្រឹមតែពីរថ្ងៃចុងក្រោយនេះ   សាកសពសត្វជ្រូក ដែលបានអណ្តែតពាសពេញទន្លេ Huangpu ប្រទេសចិន បានកើនឡើងដល់ទៅជិត៦០០០ ពាន់ក្បាលដែលករណីនេះ បានធ្វើអោយមានភាពភ្ញាក់ផ្អើលទូទាំងផ្ទៃប្រទេស ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយអ៊ិនធើណេត។

/

លើសពីនេះទៅទៀត   បើយោងតាមប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា  ករណីខាងលើនេះ  បានកើតមានឡើងកាលពីរាត្រីថ្ងៃសុក្រកន្លងទៅ  ស្របពេលដែលមកទល់នឹងវេលាល្ងាច  ថ្ងៃអាទិត្យ  សប្តាហ៍កន្លងទៅ  អាជ្ញាធរចិន   បានស្រង់ចេញនូវសាកសពជ្រូកដល់ទៅ  ២,៨១៣ ក្បាល ។  ដោយឡែក   អ្វីដែលនឹកស្មានមិនដល់នោះគឺថាគ្រាន់តែអំឡុងពេល  ២ ថ្ងៃចុងក្រោយនេះ  សាកសពជ្រូកទាំងនោះ  បានកើនឡើងជិតដល់៦០០០ ក្បាល ដែលវាជារឿងមួយពិបាកនឹងជឿ។

width=450

គួររំឭកផងដែរថា   បើយោងតាមសម្តីមន្រ្តីជំនាញ  បានអះអាងជាជំហានដំបូង អោយដឹងថាសាកសពជ្រូកទាំងនេះ ទំនងមកពីការចាក់ចោលចូលទន្លេពីសំណាក់ប្រជាកសិករ  បន្ទាប់ពីពួកវាមានជម្ងឺឆ្លង រហូតដល់ថ្នាក់ស្លាប់បាត់បង់ជីវិត។ តែទោះជាយ៉ាងណាក៏ដោយ ក៏យុទ្ធនាការតាមដានស៊ើបអង្កេតនៅតែបន្តមាន    ដើម្បីរកពីមូលហេតុពិតនៃការស្លាប់បង់ជីវិតរបស់សត្វជ្រូក ដែលមានចំនួនដ៏ច្រើនបែបនេះ៕

width=449

ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន