ភ្នំពេញ៖  តារាចម្រៀងប្រុស មិនសូវមានហុងស៊ុយ នៅ ស៊ីនឿន ដែលមានស្រុកកំណើត នៅខេត្តព្រៃវែង កំពុងឈរជើងនៅ ហង្សមាស ប៉ុន្តែហាក់មិនសូវមាន ភាពលេចធ្លោរដូចមិត្តរួមទ្រនំ ទាល់តែសោះ ខណៈដែលលោកព្យាយាម ប្រឹងប្រែងព្យាយាមយ៉ាងណា ក៏មិនហុចផលផ្លែផ្កា គួរជាទីគាប់ចិត្តឡើយ ។

មិនត្រឹមតែមិនអាចយិតយោង ប្រជាប្រិយភាពរបស់ខ្លួន បាននោះទេ តារាចម្រៀងប្រុសមិនសូវ មានយីអ៊ុន នៅ ស៊ីនឿន បែរជាជួយយឹតយោង តារាសម្ដែងស្រី ដែលជាសមាជិកក្រុម Cambodia super model កញ្ញា សុផា លីនដា ខណៈដែលមានព័ត៌មាន អេចរអូចថា តារាទាំងពីរដួងនេះ កំពុងបង្កាត់ភ្លើងស្នេហ៍ ក្ដៅគគុកជាមួយគ្នា។មិនមែនជារឿង ថ្មីថ្មោងទេ ដែល លោក នៅ ស៊ីនឿន តែងតែណែនាំ សុផា លីនដា ទៅជួបអ្នកដឹកនាំ កម្មវិធីល្បីៗដើម្បីឲ្យនាង បានបញ្ចេញទេពកោសល្យ សិល្បៈងាយស្រួលឈោង ចាប់ភាពល្បីល្បាញ ដែលជាទីប្រាថ្នា របស់តារាសម្ដែង ថ្មីថ្មោង ដូចនាង សុផា លីនដា នៅពេលនេះ។

ប្រភពពីអ្នកគាំទ្រសិល្បៈ ម្នាក់បានរៀបរាប់ប្រាប់ Looking TODAY ថា មើលពីខាងក្រៅទៅ អ្នកទាំងពីរដូចមិត្ត ភក្តិធម្មតាៗប៉ុណ្ណោះ តែតាមការពិតអ្នកទាំងពីរ ជាសង្សារនឹងគ្នា ។ ប្រភពដដែលបានបន្តទៀតថា ថ្ងៃមួយគេឃើញអ្នកទាំងពីរ បានបណ្ដើរគ្នាទៅញុំាអី ក្នុងហាងទំនើបមួយ តែ នៅ ស៊ីនឿន ហាក់ព្រងើយកន្តើយដាក់ សុផា លីនដា ដើម្បីបង្វែការចាប់អារម្មណ៍ របស់មហាជនដែលកំពុងសម្លឹង មកកាន់អ្នកទាំងពីរ មិនដាក់ភ្នែក។

ប្រភពបន្តថា នៅ ស៊ីនឿន មិនរវល់រឿងចាប់ម្ហូបឲ្យ សុផា លីនដា ទេ គិតតែហូបម្នាក់ឯង យកម៉ាឈ្នះដៃ ឯសុផា លីនដា ធ្វើមុខម៉ង់ៗ ឆ្ងល់នឹង នៅ ស៊ីនឿន មិនខ្វល់ជាមួយនាង ។ ទោះជាយ៉ាងណា គេនៅចាំបានថា ចំណងស្នេហ៍ចាស់ របស់ នៅ ស៊ីនឿនជាមួយ កញ្ញា ផន ស្រីខួច ក៏នៅមិនទាន់សាបរលាបសូន្យដែរ ខណៈដែលអ្នកទាំងពីរ នៅតែឆ្លើយឆ្លងភាសាស្នេហ៍ ផ្អែមល្ហែមជាមួយគ្នា តាមទូរស័ព្ទទៅវិញទៅមក យ៉ាងស្ងប់ស្ងាត់បំផុត។

នេះបង្ហាញឲ្យឃើញថា នៅ ស៊ីនឿន ជាតារាចម្រៀង ខ្លួនមួយចង់ជិះទូកពីរ ក្នុងពេលតែមួយ ខណៈដែលប្រជាប្រិយភាព ដាំក្បាលចុះ ហើយបែររីកចំរើន លើរឿងស្នេហាគួរ ឲ្យកោតសរសើរ។ លោក នៅ ស៊ីនឿន មិនអាចទាក់ទង ដើម្បីបំភ្លឺជុំវិញរឿងនេះ បានទេ។

Looking TODAY រង់ចាំការបកស្រាយ ពីតារាចម្រៀង នៅ ស៊ីនឿន ដោយក្ដីរីករាយ ដើម្បីជំរះមន្ទិលសង្ស័យរបស់ ទស្សនិកជន ដែលគាំទ្រលោកកន្លងមក ៕

Looking

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល