រឿងឧបទ្ទេវហេតុមួយបានកើតឡើង នៅក្នុងចក្រភពអង់គ្លេស គឺមានក្មេងប្រុសវ័យ ១០ ឆ្នាំម្នាក់បានផ្ទុះកំហឹងយ៉ាងខ្លាំង និងធ្វើការវាយប្រហារទៅលើអ្នកគ្រូស្រី ២ នាក់ ដល់ថ្នាក់ចូលពេទ្យ   បន្ទាប់ ពីអ្នកគ្រូទាំងពីរនាក់នេះ  បានរឹបអូសយកកាក់ដែលគេកំពុងលេង។

បើយោងតាមរបាយការណ៍ The News Shopper​ បានអោយដឹងថា  ក្មេងប្រុសវ័យ ១០ ឆ្នាំរូបនោះ បានវាយអ្នកគ្រូពេទ្យម្នាក់ដល់ថ្នាក់សន្លប់ និងអ្នកគ្រួពេទ្យម្នាក់ទៀតជង្គង់របស់គាត់ ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរ។

width=469

ប្រភពព័ត៌មានដដែលនេះ  ក៏បានបញ្ជាក់ផងដែរថា  រឿងដែលបានធ្វើអោយក្មេងប្រុសនេះផ្ទុះកំហឹងយ៉ាងខ្លាំងនោះ ដោយសារតែអ្នកគ្រូរបស់គេបានរឹបអូសយកកាក់ ដែលគេកំពុងលេង។ដំបូងក្មេងប្រុសនេះ បានរត់ចេញទៅខាងក្រៅបរិវេណថ្នាក់រៀន រួចបានធ្វើការដាល់ទៅលើទ្វារ ក៏ដូចជា  ជញ្ជាំង បន្ទាប់មកគេត្រូវបានចាប់បញ្ជូនអោយចូលថ្នាក់រៀនវិញ ដោយសន្តិសុខសាលា។

លុះក្រោយមក  ខណៈពេលដែលគេនៅក្នុងថ្នាក់រៀន គេបានវាយទៅលើអ្នកគ្រូបង្រៀនម្នាក់ដោយប្រើក្បាច់  ការ៉ាត់តេដូ ដោយគោលដៅរបស់គេនោះ គឺក្បាលជង្គង់របស់នាងដែលបានធ្វើអោយអ្នកគ្រូម្នាក់នោះ  មានការឈឺចុកចាប់យ៉ាងខ្លាំង និងបានស្រែកទ្រហ៊ោយំ ស្របពេលដែលអ្នកគ្រូមា្នក់ទៀតបានឃើញហេតុការណ៍បែបនេះក៏សន្លប់បាត់ស្មារតីតែម្តង នេះបើយោងតាមរបាយការណ៏ NDTV ។

លុះក្រោយមក អ្នកគ្រូទាំងពីរនាក់  ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះភ្លាមៗ  ក្រោយពីកើតរឿងបែបនេះ។ រីឯក្មេងប្រុសនោះវិញ  ត្រូវបានសន្តិសុខធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្នផងដែរ។

ដោយ ៖ រិទ្ធីប្រភព ៖ malaysia-chronicle