ម្តងហើយម្តងទៀត ដែលតារាចំរៀងវ័យក្មេង Justin Bieber តែងតែធ្វើចរិកជាក្មេងទំនើងមិនចេះចប់មិនចេះហើយ ។ ឥលូវនេះ អ្នកតាមប្រមាញ់រូបថត បានប្រទះឃើញ Justin Bieber ធ្វើអំពើមិនល្អសារជាថ្មីទៀតហើយ ។
កាលពីព្រលឹមថ្ងៃម្សិលមិញនេះ គេបានប្រទះឃើញ Justin Bieber និងកនភឿនរបស់ខ្លួន យកកំប៉ុងបាញ់ថ្នាំពណ៌ មកបាញ់រូបលើជញ្ជាំងសណ្ឋាគារមួយ ដែលគេបានហាមឃាត់ មិនអោយបាញ់ថ្នាំឡើយ ។ ខាងអ្នកតំណាងរបស់ Justin Bieber មិនបានបញ្ចេញមតិ ឬបកស្រាយអ្វីឡើយទាក់ទងនិងរឿងនេះ ។
នេះមិនមែនជាលើកទីមួយឡើយ ដែលគេបានប្រទះឃើញ Justin Bieber ធ្វើអំពើដូចក្មេងទំនើងនិងបញ្ចេញចរិតឬកពារមិនល្អ ដាក់សណ្ឋាគារ ។ មុនពេលគេចាប់បានរូបថតនេះ សណ្ឋាគារមួយនៅ New Zealand បានបង្ខំអោយ Justin Bieber ចុះហត្ថលេខា ក្នុងសំបុត្របញ្ជាក់មួយថានិងមិនបង្កបញ្ហានៅក្នុងសណ្ឋាគារនោះ ៕

ប្រែសម្រួល ៖ លីលីប្រភព ៖ k14