តារាបរទេស ៖ តារាសម្តែងប្រុសហុងកុង លោក​ Chin Ka-lok ត្រូវបានរកអោយឃើញថាបានរៀបការជាមួយនឹងតារាសម្តែងស្រីហុងកុង  Angela  Tong Ying-ying ខណៈពេលដែលកំពុងតែរៀបការនោះ ពួកគេបានមានកូននៅក្នុងផ្ទៃ  ៥ ខែ បាត់ទៅហើយ នេះបើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានកំសាន្តបរទេស divaasia កាលពីព្រឹកមិញនេះ។

width=484

គួរបញ្ជាក់ផងដែរថា​ នៅក្នុងឧកាសនៃការប្រារព្ធកម្មវិធីអាពាហ៍ពិពាហ៍នោះ គេឃើញមានសិល្បៈករ សិល្បការិនីរួមអាជីពជាច្រើនបានមកចូលរួម។ លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា ក៏មានការលែងសើច បន្តិចបន្តិចពីសំណាក់មិត្តរួមអាជីព ដោយមានការធ្វើបាបទៅលើកូនកំលោះ  មុននឹងអនុញ្ញាតអោយគាត់នាំភរិយារបស់ខ្លួន ទៅកាន់កម្មវិធីរៀបអាពាហ៍ពិពាហ៍ ។   ជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពរួមនាពេលនោះ មានភាពសប្បាយរីករាយយ៉ាងណា តាមដានទស្សនានូវបណ្តារូបភាពមួយចំនួននៅខាងក្រោមនេះ បន្តិចទៅ ៖

width=485

width=485

width=484

width=483

ដោយ ៖ ពិសីប្រភព ៖ divaasia