យោងតាមទស្សនៈបែបវិទ្យាសាស្ដ្រ មនុស្សពិភពក្រៅនឹងមិនមានរូបរាងដូចទៅនឹងរូបរាងដែលបានប្រឌិតក្នុងខ្សែភាពយន្ដនានា ពោលគឺមិនដូចទៅនឹងមនុស្សរបស់ផែនដី។

ខាងក្រោមនេះគឺជាបណ្ដាចំណុចពិសេសរបស់មនុស្សភពក្រៅ ក្រោមការគិតស្រមៃរបស់អ្នកវិទ្យាសាស្ដ្រ ៖

១/ បង្កសង្គ្រាម

/

Alien នឹងមកកាន់ផែនដី ប៉ុន្ដែ ប្រហែលពួកគេមិនចង់បង្កសង្គ្រាមនោះទេ

ចំណុចពិសេសមួយដែលនាំឱ្យមនុស្សអាចគ្រប់គ្រងផែនដីបាន និងមិនចំណុះឱ្យសត្វដទៃលើផែនដី គឺការឈ្លានពាន។អត្ថបទមួយរបស់សកលវិទ្យាល័យ Missouri បានបង្ហាញថា Alien នឹងមកកាន់ផែនដីរបស់យើង ប្រសិនពួកគេឆ្លាតវៃ និងមានបច្ចេកវិទ្យាខ្ពស់ជាងមនុស្ស ហើយនៅពេលនោះ Alien នឹងចាត់ទុក មនុស្សដូចទៅនឹងមនុស្សចាត់ទុកសត្វចិញ្ចឹមនានាជាសត្វចំណុះ។ ពេលនោះ មនុស្សក៏នឹងមិន មានភាពឆ្លាតវៃគ្រប់គ្រាន់ដើម្បីយល់ដឹងអំពីវត្តមានរបស់ Alien ។

២/ ស្រាវជ្រាវ

/ Ailen មកកាន់ផែនដី ដោយសារតែប្រភពទិក នេះជាមូលហេតុមួយមិនអាចទាត់ចោល

សត្វមានជីវិតណាមួយដែលមកកាន់ផែនដី គឺដើម្បីស្រាវជ្រាវ ស្វែងយល់ជាមុន។ បន្ទាប់ពីរកឃើញភពថ្មី មនុស្សក៏តែងតែស្រាវជ្រាវអំពីប្រភពធនធានរបស់ភពនោះ ដូចទៅនឹង Columbus រកឃើញ​ទ្វីបអាមេរិក និង Marco Polo ស្វែងយល់អំពីឥណ្ឌាខាងកើត ឬជនជាតិ Viking រកឃើញទ្វីបអឺរ៉ុប។

 /មនុស្សក៏ចង់ស្វែងរក ស្រាវជ្រាវ និងគ្រប់គ្រងពិភពថ្មី

យោងតាមតារាវិទូ Stephen Hawking មនុស្សភពក្រៅ អាចនឹងស្វែងរកភពដទៃដើម្បីស្នាក់នៅ ឬប្រមូលធនធាននៅទីនោះ។

មនុស្សភពក្រៅនឹងមិនមកកំទេចមនុស្សយើង ដោយពួកគេអាចនឹងស្វែងរកប្រភពធនធានដែលមាន​ប្រយោជន៍ដល់ការប្រជែងផ្នែកបច្ចេកវិទ្យាជាមួយនឹងមនុស្សភពដទៃ នេះគឺជានិន្នាការរបស់សត្វដែលបានរីកចម្រើន។

៣/ មិនស៊ីសាច់មនុស្ស

ការធ្វើដំណើរផ្លូវឆ្ងាយរាប់រយឆ្នាំ គឺមិនអាចចិញ្ចឹមសត្វដើម្បីធ្វើជាអាហារ ប៉ុន្ដែ ត្រូវតែមានវិធីផលិតស្បៀងដោយខ្លួនឯង ទៅតាមពេលវេលា។

/

ជាងនេះ ប្រព័ន្ធរំលាយអាហាររបស់សត្វដែលមានវប្បធម៌រីកចម្រើនខ្លាំងជាង នឹងមិនអាចរំលាយអាហារដែលមានប្រូតេអ៊ីន ជាតិបំប៉ន ដែលមាននៅក្នុងសត្វ នៃពិភពផ្សេង។

៤/ សមត្ថភាពបំផ្លាញ គ្មានដែនកំណត់

តើមានមនុស្សណាដែលធ្លាប់រើផ្ទះ ដោយសារតែសត្វល្អិត ហើយមានអ្នកណាខ្លះដែលប្រើថ្នាំពុល បាញ់សម្លាប់ស្រមោចម្ដង ងាប់រាប់ពាន់ក្បាល?

/

មនុស្សពិភពក្រៅក៏ដូចគ្នា ពួកគេគឺជាសត្វដែលមានភាពឆ្លាតវៃខ្ពស់ នឹងត្រៀមជាស្រេចក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបំបាត់ជីវិតនៅលើផែនដី។

ចូរកុំព្រួយបារម្ភខ្លាំងពេកទៅនឹងថាសហោះ និងការបាញ់កាំរស្មីឡាស៊ែ ដូចក្នុងភាពយន្ដ។ ការពិត ពួកគេមានវិធីទំនើប អាចធ្វើឱ្យមនុស្សរលាយ ក្នុងរយៈពេលតែប៉ុន្មានវិនាទី។

៥/ មិនអាចមានសត្វធំប៉ុនអាគារ

អ្នកខ្លះស្រមៃថា Alien មានរូបរាងដូចសត្វនៅលើផែនដី ប៉ុន្ដែប្រការនេះ ពិតជាមិនសមហេតុផល។

/

ការពិត រចនាសម្ព័ន្ធរាងកាយសត្វដែលមានទំហំតូច ទើបមានសកម្មភាពឆ្ងាតវៃ។ សត្វនឹងមិនមានអ៊ុកស៊ីហ្សែនក្នុងឈាមគ្រប់គ្រាន់ ដើម្បីធំជាងធម្មតា។ ទិដ្ឋសត្វជាន់កំទេចអាគារនឹងមិនអាចកើតមានឡើងនៅលើផែនដីនោះទេ។

៦/ មិនមានរូបរាងដូចមនុស្ស មនុស្សយើងឈរត្រង់ខ្លួនដើម្បីមើលបានឆ្ងាយ មានម្រាម ៥ ដើម្បីធ្វើការបានល្អ អាចឡើងដើមឈើបានល្អ ប៉ុន្ដែមិនប្រាកដថា ភពដទៃមានដើមឈើដូចផែនដី ហើយ Alien ក៏នឹងមិនត្រូវការឡើងដើមឈើ ដូច្នេះរូបរាងរបស់ពួកគេនឹងមិនអាចដូចមនុស្ស។

/

គេមិនទាន់ដឹងថា Alien មានរូបរាងបែបណា ប៉ុន្ដែចាំបាច់ ពួកគេត្រូវតែមានមាត់ ភ្នែក ត្រចៀក និងជើង។

៧/ ភាសា និងអក្សរ

សត្វដែលមានវប្បធម៌រីកច្រើន គឺត្រូវតែមានវិធីទំនាក់ទំនង។ ដូចទៅនឹងមនុស្ស Alien ក៏នឹងមានភាសា អក្សរ និងការសិក្សា។

/

រលកសម្លេង អាចនឹងមិនដូចនៅលើផែនដី ដូច្នេះពួកគេអាចប្រើប្រាស់រលករំញ័រតាមរយៈវិញ្ញាណពិសេសណាមួយ។ ជាងនេះ ពួកគេក៏អាចប្រើទូរវេទន៍(បច្ចេកវិទ្យាផ្លូវចិត្ត) ដែលអាចជាបច្ចេកវិទ្យាជាន់ខ្ពស់នាពេលអនាគតរបស់មនុស្ស។ ៨/ មិនមានថាមពលកំពូល ដូចស៊ុប៊ែរមែន

នៅពេលមានបច្ចេកវិទ្យាខ្ពស់ មនុស្សភពក្រៅនឹងលែងគិតដល់ការប្រើប្រាស់កម្លាំងសាច់ដុំដើម្បីគ្រប់គ្រងអ្វីមួយ។ ការប្រើថាមពលខ្លាំង ត្រូវការរាងកាយធំ និងទាមទារឱ្យមានការបំប៉នច្រើន តែ​ប្រការនេះគឺផ្ទុយទៅនឹងការរីកចម្រើននៃវប្បធម៌បច្ចេកវិទ្យាទំនើប។

/

ថ្វីបើមានរូបរាងតូច តែ Alien អាចប្រើបច្ចេកវិទ្យាទំនើបដើម្បីទៅកាន់ភពផ្សេង

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

មេជីវិត​របស់​បុរស មាន​ការ​ប្រព្រឹត្ត​ទៅ យ៉ាង​ដូច​ម្ដេច​?

រស់បានប៉ុន្មានថ្ងៃ បើ​មិនហូបអ្វី​សោះ​?

យល់​សប្ដិ​ឃើញ​​ខ្មោច ឬ​បាក់​ធ្មេញ នឹង​មាន​អត្ថ​ន័យ​ យ៉ាង​ណា​?

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ KH