ក្លឹប Bayern Munich បានស្វាគមន៍ Philippe Coutinho កាលពី ថ្ងៃចន្ទ ហើយបាននិយាយថា មួយរដូវកាលនៅ Barcelona គឺជារឿងខកចិត្ត។

Coutinho ទទួលស្គាល់ថា ពេលខ្លួននៅ Barcelona អ្វីៗមិនដំណើរការតាមការរំពឹងទុកនោះទេ បន្ទាប់ពីបញ្ចប់កិច្ចសន្យាខ្ចីជើងទៅ Bayern Munich កាលពីថ្ងៃចន្ទកន្លងទៅ។

/

Barca បានទិញ Coutinho ពី Liverpool កាលពី ខែមករា ឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន ១៦០ លានផោន ដោយភ្ជាប់ជាមួយនឹងកិច្ចសន្យាថា  កីឡាកររូបនេះ ត្រូវរកគ្រាប់បាល់ឱ្យបាន ៨ គ្រាប់ក្នុង ១៨ ប្រកួតក្នុងក្របខណ្ឌ LaLiga។

ទោះបីជាយ៉ាងណាក៏ដោយ លោកខិតខំប្រឹងប្រែងដើម្បីភាពស្ថិតស្ថេរ ហើយក៏ត្រូវបានធ្លាក់ពីជម្រើសដំបូង ដែលលេងបានតែ ២២ ប្រកួតប៉ុណ្ណោះ ចាប់តាំងពីពេលដែលគាត់ផ្ទេរមក។

Coutinho បានក្លាយជាអ្នកបោកប្រាស់របស់អ្នកគាំទ្រ ហើយបានទទួលការរិះគន់កាន់តែខ្លាំងឡើង រួមទាំងគ្រូបង្វឹក និងមិត្តរួមក្រុម Ivan Rakitc បន្ទាប់ពី Barca ធ្លាក់ពី Champions League វគ្គជម្រុះពាក់កណ្ដាលផ្តាច់ព្រ័ត្រ ក្រោមថ្វីជើងរបស់ Liverpool ដែល Liverpool បានយកឈ្នះនៅជើងទីមួយក្នុង​លទ្ធផល ៣-០។

/

កីឡាករជម្រើសជាតិ Brazil រូបនេះ ត្រូវបានគេដាក់ឲ្យជាកីឡាករដោះដូរ ដែលទុកគាត់ដោះដូរជាមួយ Neymar ពី Paris Saint – Germain មកពហុកីឡដ្ឋាន Camp Nou​ វិញ តែ Bayern​ បានធ្វើកិច្ចសន្យាខ្ចីជើងក្នុងតម្លៃខ្លួន ១២០ លានផោន។

Coutinho បាននិយាយក្នុងបទបង្ហាញនៅ Bayern ថា៖ “គាត់ព្រួយថា វាអាចនឹងមិនដំណើរការតាមអ្វីដែលយើងចង់បាននោះឡើយ។

ទោះបីជាមានការលំបាក ពេល Coutinho នៅ Barca ក៏ដោយ ក៏គាត់នៅតែមិនមានបទពិសោធន៍អវិជ្ជមានទេ ទោះបីគាត់គ្មានការសង្ស័យក្នុងការចាកចេញទៅ Bayern ក៏ដោយ។

/

“ឥឡូវខ្ញុំមានឱកាសនៅក្លឹបថ្មី ដែលជាក្លឹបធំ។ ខ្ញុំមិនមានការងឿងឆ្ងល់ទេ នៅពេលដែលលោក Hasan Salihamidzic នាយកកីឡារបស់ក្លិប Bayern បានទូរសព្ទមកខ្ញុំ។

“គាត់ពិតជាចង់ឲ្យខ្ញុំមកទីនេះ ដូច្នេះហើយទើបគាត់ហោះហើរទៅ Barcelona ពួកយើងជួបគ្នា ពួកគាត់បង្ហាញខ្ញុំអំពីគម្រោង ហេតុនេះហើយទើបខ្ញុំចង់អរគុណពួកគាត់ ពីព្រោះចាប់ទាំងពីវិនាទីដំបូង ដែលគាត់បានឃើញខ្ញុំ វាជាអ្វី ដែលសំខាន់សម្រាប់ខ្ញុំ។ Coutinho អាចនឺងបង្ហាញខ្លួនជាលើកដំបូង ដែលជាកាប្រកួតក្រៅទឹកដីនៅថ្ងៃសៅរ៍ ជាមួយក្រុម Schalke៕  

 

 

ប្រែសម្រួល៖ ស៊ីថា

ប្រភព៖ otmob