នារីវ័យក្មេង មានរូបរាងស្រស់ស្អាតជាង ២.៨០០នាក់ បានចុះឈ្មោះចូលរួមក្នុងការជ្រើសរើសភរិយារបស់មហាសេដ្ឋីនានារបស់ចិន ដោយសង្ឃឹមថានឹងបានផ្លាស់ប្ដូរជីវិត។

កាលពីថ្ងៃទី ២០ឧសភា នៅ Guangzhou ប្រទេសចិន នារីចំនួន ៣២០នាក់បានមានវត្តមាននៅក្នុងជុំផ្ដាច់ព្រ័ត្រនៃពិធីជ្រើសរើសប្រពន្ធអោយមហាសេដ្ឋីនានានៅប្រទេសនេះ ពួកគេត្រូវបានសម្រិតសម្រាំងចេញពីបេក្ខនារីចំនួន ២.៨០០នាក់មកពីទូទាំងប្រទេស។

គណកម្មធិការបានបង្ហើបអោយដឹងថា លក្ខណដំបូងសម្រាប់ក្រុមបេក្ខនារីនោះគឺ នៅលីវ មានកំពស់ចាប់ពី ១,៦ ទៅ​ ១,៧ម បានបញ្ចប់មហាវិទ្យាល័យ(រៀនពេញម៉ោង) និងមានរូបរាងទាក់ទាញ។/

  នារីរាប់ពាន់នាក់មកពីទូទាំងប្រទេសចិនបានដាក់ពាក្យចូលរួមក្នុងការជ្រើសរើសភរិយារបស់មហាសេដ្ឋីចិន។

ក្រោយពីជុះជម្រុះ បេក្ខនារីនឹងត្រូវឆ្លងកាត់ការជ្រើសរើស ៥ ជុំបន្ដទៀត ដែលរួមមាន រូបរាងខាងក្រៅ ភាពឆ្លាតវៃ ផ្លូវចិត្ត រូបសម្បត្តិទូទៅ និងការយល់ឃើញពីសេចក្ដីស្នេហា។ បន្ទាប់ពីសម្រេចបាន ៥ជុំខាងលើនេះ ពួកនាងត្រូវបានគេជូនដំណឹងអោយត្រឡប់ទៅផ្ទះ រង់ចាំលទ្ធផលពីគណកម្មធិការ។

រហូតមកដល់ថ្ងៃទី ២០ឧសភា​ ជុំផ្ដាច់ព្រ័ត្រត្រូវបានធ្វើឡើងនៅសួនផ្កាមួយនៅឯសណ្ឋាគារ Guangzhou ដោយមានវត្តមានរបស់នារីចំនួន ៣២០នាក់ដែលបានឆ្លងផុតវគ្គជម្រុះនៃជុំធំទីមួយ។

គណកម្មធិការនៃការជ្រើសរើសនេះបានអោយដឹងថា ប្រសិនបេក្ខនារីណាម្នាក់ស្ម័គ្រចិត្តទាក់ទងនឹងទទួលបាន ៥០.០០០យ៉ុន ឬអំណោយដែលមានតម្លៃប្រហាក់ប្រហែល តែប្រសិននាងទទួលយកការស្រឡាញ់នោះនឹងទទួលបានគេហដ្ឋានមួយខ្នង(ទីតាំងជ្រើសរើសតាមចិត្ត)ដែលមានតម្លៃ ៣លានយ៉ុន ។

គណកម្មធិការបានអោយដឹងថា គ្រាន់តែតាមរយៈអ៊ីមេល ក៏មាននារីជាង ២.៨០០នាក់បានចុះឈ្មោះដើម្បីចូលរួម ក្នុងនោះក៏មាននារីសឹង្ហបុរី ឬ អូស្ដ្រាលីដើមកំណើតចិន ក៏បានចូលរួមដោយសង្ឃឹមថាអាចនឹងផ្លាស់ប្ដូរជីវិត។ ក្នុងចំណោម នារី ២.៨០០នាក់ត្រូវបានជ្រើសរើស ៣២០នាក់ ដើម្បីបន្ដជ្រើសរើសនារីស្រស់ស្អាត ២៨នាក់ចុងក្រោយ។

នារីទាំងនេះនឹងត្រូវបានគេចាត់ចែងអោយមកស្នាក់នៅក្នុងសណ្ឋាគារផ្កាយ ៥ មួយ ដើម្បីជួបមុខមហាសេដ្ឋីទាំងនោះ ជាមួយនឹងលក្ខណ ភាគីទាំងពីរត្រូវគេងបន្ទប់ផ្សេងពីគ្នា។

កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំទៅ នៅឯ Wuhan ប្រទេសចិន ក៏ធ្លាប់មានពិធីជ្រើសរើសប្រពន្ធសម្រាប់អ្នកមានៗ នៅទីនេះ នារីដែលបានចូលរួមត្រូវស្លៀកឈុត bikini សំដែងនៅលើឆ្នេរសមុទ្រ។ ប៉ុន្មានថ្ងៃបន្ទាប់ ក៏មានពិធីបែបនេះមួយទៀតត្រូវបានធ្វើឡើងនៅឆ្នេរ Chengdu របស់ Sichuan ដោយមានការចូលរួមប្រជែងរបស់បេក្ខនារីចំនួន ៤០នាក់។
/
/
/
/
/
/
ជាមួយនឹងពិធីជ្រើសរើសភរិយាដ៏ធំបែបនេះ អ្នកលេងអ៊ីនធើរណែតចិនថ្លែងថា មហាសេដ្ឋីចិននាពេលបច្ចុប្បន្ន ជ្រើសរើសប្រពន្ធមិនចាញ់មហាក្សត្រជំនាន់ដើមជ្រើសរើសមហេសីនោះទេ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ DT