ក្រុមចម្រៀងមកថ្មី C-Clown បានចេញផ្សាយបទចម្រៀងមនោសញ្ចេតនា បែបញ៉ាក់ថ្មីរបស់គេដែលមានចំណងជើងថា Because You Might Grow Distant កាលពីពេលថ្មីៗនេះ។ បទចម្រៀងនេះគឺត្រូវបានច្រៀងឡើងជាចង្វាក់ញ៉ាក់ប៉ុន្តែជាបទចម្រៀងមនោសញ្ចេតនា ដែលគេច្រៀងពីអារម្មណ៍មនុស្សប្រុសម្នាក់ដែលសង្សាររបស់ខ្លួនចាប់ផ្ដើមព្រងើយកន្តើយ ព្រោះតែឃ្លាតឆ្ងាយណាយចិត្ត។ បទចម្រៀងមួយនេះនឹងមានចេញក្នុងអាល់ប៊ុមថ្មីរបស់ពួកគេនៅខែក្រោយជាមួយគ្នានេះផងដែរ ចេញជាបទចម្រៀងទោលដើម្បីដាក់ប្រកួតក្នុង Billboard តែមិនទាន់ដឹងលទ្ធផលទេថាតើអាចជាប់ជាមួយបទចម្រៀងរបស់ក្រុមល្បីៗឬទេ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop