ថ្ងៃមិនមានខោ លើកទី ១៣ កាលពីពេលថ្មីៗ បានទាក់ទាញយុវវ័យយ៉ាងច្រើននៅទូទាំងពិភពលោក ចូលរួម។ បើទោះជាអាកាសធាតុត្រជាក់យ៉ាងណាក្ដី ប៉ុន្ដែពួកគេនៅតែស្លៀកតែខោក្នុង និងធ្វើដំណើរដោយសេរី។
កាលពីថ្ងៃទី ១៣មករាកន្លងទៅ មនុស្សជាច្រើនដែលបានចូលរួមធ្វើចរាចរណ៍នៅពាសពេញពិភពលោក បាននាំគ្នាំគាំទ្រចំពោះ ថ្ងៃមិនមានខោ លើកទី ១៣ ។ដើម្បីចូលរួមគាំទ្រព្រឹត្ដិការណ៍ដែលមានអាយុកាល ១៣ឆ្នាំមកនេះ យុវវ័យជាក្រុមៗ នៅតាមបណ្ដាប្រទេសនានា បាននាំគ្នាស្រាតខោក្រៅ និងស្លៀកតែខោខ្លី ឬលីអូ ដើរកំសាន្ដនៅតាមទីសាធារណៈ នៅក្នុងថ្ងៃ បុណ្យ ចម្លែកនេះរបស់ពួកគេ។
គួររំលឹកថា ដំបូងឡើយ នេះគ្រាន់តែជាការលេងសើចរបស់យុវវ័យមួយចំនួននៅឯក្រុង New York តែប៉ុណ្ណោះ ប៉ុន្ដែក្រោយមក ល្បែង នេះ បានរីករាលដាលពាសពេញពិភពលោក ហើយវាក៏បានក្លាយជាសកម្មភាពប្រចាំឆ្នាំមួយរបស់យុវវ័យនៅក្នុងពិភពលោក។
ដោយ ៖ សីហាប្រភព ៖ k14