វាហាក់ដូចជាយូរណាស់ដែរហើយដែលបាត់មុខនាង Paris Hilton តារាបង្ហាញម៉ូដ និងសម្ដែងដែលជាកូនត្រកូល Hilton ម្ចាស់សណ្ឋាគារ រាប់សិបទូទាំងពិភពលោកនោះ។នាងគឺជាមនុស្សម្នាក់ដែលគេស្គាល់ថាល្បីខាងរឿងអាស្រូវកាលពីប៉ុន្មានឆ្នាំ កន្លងមកនេះហើយក៏ចូលគុកច្រើនដងដែរដោយសារតែបទល្មើសចរាចរណ៍។ ហើយកាលពីពេលថ្មីៗនេះគេឃើញតារាវ័យ ៣១ ឆ្នាំរូបនេះបានចេញទៅញុំាអាហារថ្ងៃត្រង់ជាមួយមិត្តប្រុសរបស់ខ្លួនគឺ River Viiperiជាមួយនឹងសម្លៀកបំពាក់ឈុត Bikini ដែលបិតបាំងតែបន្ដិចប៉ុណ្ណោះ។វាមិនមានអ្វីប្លែកនោះទេ ដែលនាងស្លៀកពាក់បែបនេះ ព្រោះវាជាសិល្បះនៃការតុបតែងខ្លួនរបស់នាងទៅហើយ តែអ្វីដែលមើលទៅឃើញប្លែកនោះគឺ សង្កេតឃើញថាក្នុងវ័យ ៣១ ឆ្នាំសោះ នាងហាក់ដូចជាចាស់ជាងមុខឆ្ងាយណាស់ នេះប្រហែលជាហេតុដែលនាំអោយនាងបាត់មុខមួយរយៈធំហើយមើលទៅ៕




ដោយ៖ ម៉ូកាប្រភពពី៖ Dailymail