ក្រោមអាកាសធាតុដ៏សែនត្រជាក់ បុរសចិនម្នាក់ បានសម្រេចចិត្តស្រាតសម្លៀកបំពាក់ទាំងអស់របស់ខ្លួន ដើម្បីឈររង់ចាំទិញសំបុត្ររថភ្លើង ប៉ុន្ដែ មិនទាន់ទិញបានផងក៏ត្រូវនគរបាលចាប់ខ្លួន។
បុរសអាក្រាតកាយខាងលើនេះ បានបង្ហាញខ្លួននៅកន្លែងលក់សំបុត្ររថភ្លើង
Song Tu ក្នុងក្រុង Wenzhou ប្រទេសចិន កាលពីថ្ងៃទី៧មករាកន្លងទៅ។ ដោយមិនខ្លាចធាតុអាកាសដែលកំពុងត្រជាក់ បុរសនេះ បានធ្វើឱ្យគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងអាចធ្វើឱ្យនារីមួយចំនួនដែលកំពុងឈររង់ចាំទិញសំបុត្រ ត្រូវបង្ខំចិត្តចាកចេញពីកន្លែង នៅពេលបុរសនេះ បានបង្ហាញខ្លួនដោយអាក្រាតកាយទាំងស្រុង។

មិនយូរប៉ុន្មាន បុរសដែលមិនមានការខ្មាសអៀនម្នាក់នេះ ក៏ត្រូវបានក្រុមនគរបាលមកចាប់ខ្លួន យកទៅទីស្នាក់ការ ដើម្បីធ្វើការសាកសួរ។ រូបភាពនៃបុរសអាក្រាតកាយនេះត្រូវបានគេបង្ហោះ និងចែករំលែក ជាបន្ដបន្ទាប់ នៅលើអ៊ីនធើរណិត ដោយមានមតិជាច្រើន ដូចជាថា ៖ នេះប្រហែលជាពិបាកទិញសំបុត្រខ្លាំងពេក ទើបគាត់ស្រាតដើម្បីដេញមនុស្សដែលកំពុងរង់ចាំទិញសំបុត្រនៅក្បែរគាត់ ។ រីឯអ្នកខ្លះនិយាយថា ៖ ជិតដល់ចូលឆ្នាំចិនហើយ ការទិញសំបុត្ររថភ្លើងពិតជាមានការលំបាក ធ្វើបែបនេះទើបឆាប់ទិញបានសំបុត្រ។ល។
ដោយ ៖ សីហាប្រភព ៖ k14