ថ្មីៗនេះ និស្សិតចិនម្នាក់រស់នៅខេត្ត Jilin បានបង្ហាញពីការខឹងសម្បារយ៉ាងខ្លាំង ពេលដែលត្រូវបានធ្លាក់ភ្លាមក្នុងការសំភាសន៍សុំធ្វើការធម្មតាមួយ ព្រោះតែគេប្រើ iPhone។

បុរសម្នាក់នេះមានឈ្មោះថា Gao ជានិស្សិតមហាវិទ្យាល័យឆ្នាំទី4។ កាលពីចុងខែវិច្ឆិកា គាត់បានចុះឈ្មោះសុំធ្វើការនៅក្រុមហ៊ុនមួយ ឯទីក្រុង Changchun ហើយក្រោយរយះពេលតែពីរបីនាទីនៃការសំភាសន៍ប៉ុណ្ណោះ គាត់ត្រូវបានគេឈប់ធ្វើការសំភាសន៍ នៅពេលដែលអ្នករើសបុគ្គលិកបានឃើញគាត់ប្រើប្រាស់ iPhone ដោយបាននិយាយថា ក្រុមហ៊ុនយើងខ្ញុំ មិនជ្រើសរើសនិស្សិតដែលប្រើ iPhone ឡើយ។

បញ្ហាដែលគួរចាប់អារម្មណ៍ពីក្រុមហ៊ុននេះ គឺក្រុមហ៊ុនមានប្រតិកម្ម (មិនចូលចិត្តខ្លាំង) ជាមួយនឹង iFan។ ក្រៅពីនេះ ពួកគេក៏បានបង្ហាញហេតុផលថា បណ្តាស្មាតហ្វូននឹងធ្វើឲ្យបុគ្គលិកមានអារម្មណ៍មិនមូលក្នុងការធ្វើការ ដោយបែងចែកអារម្មណ៍ទៅលើការលេងហ្គេម និងចូលលេងបណ្តាញសង្គមផ្សេងៗ។ នៅប្រទេសចិន iPhone ជានិមិ្មតរូបនៃភាពសំបូរបែបសំរាប់ការកំសាន្តខាងលើ ក៏ដូចជាការបង្ហាញពីភាពមានបានរបស់អ្នកប្រើប្រាស់។ អ្នករស់នៅប្រទេសនេះបានគិតថា អ្នកដែលប្រើប្រាស់ iPhone តែងតែជាអ្នកមានការរស់នៅល្អ សំបូរបែប(អ្នកមាន) ហើយពួកគេមិនបានខ្វាយខ្វល់ដល់រឿងធ្វើពលកម្មដើម្បីរកលុយឡើយ។

/

និស្សិតម្នាក់ធ្លាក់ក្នុងការសំភាសន៍ភ្លាម ព្រោះប្រើ iPhone

ក្រុមហ៊ុនជ្រើសរើសបុគ្គលិកខាងលើបានផ្តល់ជាគំនិតផ្ទាល់ខ្លួនថា ៖

បណ្តាសិស្សនិស្សិតដែលប្រើប្រាស់ iPhone តែងតែមានផ្នត់គំនិតមិនសូវធ្វើការ។ បណ្តាឧប-ករណ៍បច្ចេកវិទ្យាដែលពួកគេប្រើប្រាស់ ស្ទើរតែទាំងអស់ត្រូវបានទិញឲ្យដោយអាណាព្យាបាលរបស់ពួកគេ។ ពួកគេមិនទាន់អាចរកលុយបានដោយខ្លួនឯង ក្នុងការទិញអ្វីប្រើប្រាស់បានដោយខ្លួនឯងឡើយ។ បើទោះជាអ្នកមានដល់កំរិតណា ក៏លុយមិនអាចជួយអ្នក ក្នុងពេលមានសំពាធការងារឡើយ។ ធ្វើការនៅក្រុមហ៊ុនរបស់ខ្ញុំ គឺមិនងាយស្រួលទេ។​ ពួកយើងត្រូវការបុគ្គលិកដែលមានការតស៊ូអត់ធ្មត់ និងការតាំងចិត្តខ្ពស់ អាចទ្រាំ និងដោះស្រាយបញ្ហាបាន រាល់ពេលមានសំពាធការងារ៕

ដោយ៖ សិលាប្រភព៖ K14