រូបភាព Galaxy S6 edge Plus កំពុងតែបង្ហាញខ្លួនកាន់តែច្រើនឡើងៗក្នុងបណ្ដាញសារព័ត៌មានបន្ទាប់ពីមានព័ត៌មានថា ក្រុមហ៊ុន Samsung បានចុះឈ្មោះកម្មសិទ្ធិបញ្ហាសម្រាប់ទូរស័ព្ទនេះ។
ឯកសារដែលត្រូវបានគណកម្មការម៉ាកយីហោ និងកម្មសិទ្ធិបញ្ហាអាមេរិកប្រកាស បានបង្ហាញថា Samsung បានដាក់ពាក្យសុំកាន់កាប់ឈ្មោះ S6 edge Plus នៅអាមេរិក កាលពីថ្ងៃទី ២៦មិថុនា ហើយត្រូវបានបានសិទ្ធិ កាលពីថ្ងៃទី ៣០មិថុនាកន្លងទៅ។
ទំព័រ OnLeaks បានឱ្យដឹងថា ផលិតផលនេះ មានអេក្រង់ ៥,៥អ៊ិន្ឈ ទំហំ ១៥៤,៤៥ x ៧៥,៨ x ៦,៨៥ ប្រើឈីប Snapdragon 808 ដូចទៅនឹង LG G4។ ទំហំអេក្រង់នេះ ស្ថិតនៅក្នុងប្រភេទកណ្ដាល បើធៀបនឹង Galaxy S6 Edge (៥,១ អ៊ិន្ឈ) និង Galaxy Note 5 (អេក្រង់ ៥,៩អ៊ិន្ឈ ដែលនឹងចេខញលក់នាខែសីហាខាងមុខ)។
OnLeaks ក៏បានបញ្ចេញរូបថតមួយចំនួន ដែលត្រូវគេអះអាងថា ជារបស់ Galaxy S6 edge Plus ដែលអមជាមួយ Galaxy S6 edge ដើម្បីងាយស្រួលក្នុងការប្រៀបធៀបអំពីទំហំនៃផលិតផលថ្មី។
បច្ចុប្បន្ន គេមិនទាន់ដឹងថា Samsung នឹងឧទ្ទេសនាមស្មាតហ្វូននេះនៅពេលណានៅឡើយ ប៉ុន្តែមានយោបល់ជាច្រើនគិតថា អតិថិជននឹងមានជម្រើសរើស ដោយសារថា នឹងមានម៉ូដែលទូរស័ព្ទជាច្រើនទៀត មកពីក្រុមហ៊ុននេះ។
គេហទំព័រសារព័ត៌មានមួយចំនួន អះអាងថា ក្រុមហ៊ុន Samsung នឹងបញ្ចេញ Galaxy Note 5 ឆាប់ជាងឆ្នាំមុនៗ ដោយវានឹងមិនត្រូវបានប្រកាសក្នុងព្រឹត្តិការណ៍ពិព័រណ៍ IFA នៅ Berlin អាល្លឺម៉ង់ នាដើមខែកញ្ញាដូចមុននោះទេ។ ប្រកាសនេះគឺដើម្បីបញ្ចៀសពីឥទ្ធិពលរបស់ព្រឹត្តិការណ៍ iPhone 6S ដែលអាចត្រូវបាន Apple ប្រកាសបង្ហាញក្នុងខែកញ្ញា។ ជំនួសមកវិញ Galaxy Note 5 នឹងត្រូវបានឧទ្ទេសនាមក្នុងព្រឹត្តិការណ៍ដោយឡែកមួយនាខែពាក់កណ្ដាលខែសីហា។
ខាងក្រោមនេះគឺជារូបភាពមួយចំនួន នៃស្មាតហ្វូន Galaxy S6 edge Plus ៖





ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Phandroid