ឆើតជាមន្ត្រីធំម្នាក់នៅក្រសួងមួយ គាត់មានប្រាក់កាស និងមិត្តភក្តិជាច្រើន ហើយពួកគាត់តែងបបួលគ្នាដើរលេង ស៊ីផឹកមិនសូវចូលផ្ទះទេ ទោះបីប្រពន្ធជេរស្តី យ៉ាងណាក៏ដោយ។ ល្ងាចមួយនៅពេលដែលឆើតមិនទាន់ទៅដើរលេងប្រពន្ធក៏បាននិយាយទៅកាន់ប្តីរបស់ខ្លួនថា៖

ប្រពន្ធ៖ បងល្មមកែខ្លួនហើយខ្លួនបងចាស់ហើយ បើមិនខ្មាស់ញាតិក៏ខ្មាស់កូនចៅដែរ!ឆើត៖ យី! ចំជាប្រពន្ធល្អរបស់បងមែនដឹងថាប្តីចាស់ក៏អោយប្តីកែខ្លួនមិនអីទេពី បីថ្ងៃទៀតបងនឹងទៅភ្នំពេញអោយគេម៉ាស្សាមុខមាត់ស្បែកធានាថាពិតជាស្អាតដូចកាលនៅកំលោះអញ្ចឹង។ ប្រពន្ធ៖ ខ្ញុំឱ្យបងកែខ្លួនឈប់ដើរលេងយប់ទៀត មិនមែនឱ្យបងទៅម៉ាស្សាមុខមាត់នោះទេ!ឆើត៖ អុញ.........។