ថ្ងៃមួយ មានសាមូរ៉ៃ ៣នាក់ កំពុងអួតអាង ពីវិជ្ផា កាប់ដាវ របស់ខ្លួនហើយសាកល្បងថ្វីដៃគ្នា ដោយការដកដាវ កាប់រុយ។

សាមូរ៉ៃ ទី១៖ យើងហ្វឹកហ្វីនវិជ្ផាកាប់ដាវ ជាមួយកំពូលគុនខូជីរ៉ូ អស់រយៈពេល ១ឆ្នាំពេញ ។ (ពោលហើយ ក៏ដកដាវចេញពី ស្រោមមកបង្អួតថ្វីដៃ ដោយកាប់រុយ ហើរឱ្យដាច់ក្បាលចេញពីខ្លួនធ្លាក់ដល់ដីភ្លាម )។ សាមូរ៉ៃ ទី២៖ ចំណែក យើងសិក្សាជាមួយ គុណដាវគ្មាន២ រហស្សនាមដាវ ឥតស្រមោលមូសាឈឺ ។ (និយាយហើយដកដាវ កាប់ទៅលើរុយខ្វាប់ ធ្វើអោយរុយកំពុងហើរ ដាច់ខ្លួន ចេញពីគ្នាជា២)។
សាមូរ៉ៃ ទី៣៖ ចំណែកយើង កំពូលគុណដាវខ្លាំងពូកែ តាំងពីពោះ ម៉ែមិនបាច់ រៀនសូត្រជាមួយគ្រូអាចារ្យណាទេ។ (អួតអាងរួចដកដាវ ចេញពីស្រោមកាប់ខ្វាប់ៗ តែរុយនៅតែហើរស្ទុយដដែល )។
សាមូរ៉ៃទី ១ +ទី២៖ ហា! ហា! ហា! កំពូលគុនកាប់ស្អីហ្នឹង បានជារុយនៅតែហើរយ៉ាងនេះ។ សាមូរ៉ៃ ទី៣៖ យើង ជាកំពូលគុណចិត្តសប្បុរស មិនសម្លាប់មនុស្សសត្វ គ្រាន់តែកាប់ផ្តាច់លិង្គរបស់វាប៉ុណ្ណោះ តែជីវិតរបស់វារស់នៅ ក៏ដូចជាស្លាប់អញ្ចឹង ហា! ហា!៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke