តូអង្គសុនខមួយ ជាពូជសុនខដេណម៉ាក ឈ្មោះ Scooby-Doo ដែលទស្សនិកជន ធ្លាប់បានស្គាល់រួចមកហើយថា ជាសុនខកំប្លែង ល្មោភស៊ីហើយខ្លាចខ្មោចនោះ បានលេចលឺដំណឹងមកថា នឹងត្រៀមខ្លួន ចូលក្នុងភាពយន្តខ្នាតធំ សារជាថ្មីម្តងទៀតហើយ ។
រៀងថ្មីរបស់ Scooby-Doo នឹងត្រូវសរសេរឡើងដោយ Charles Roven ហើយដឹកនាំដោយលោក Matt Lieberman នឹងផលិតដោយ Richard Suckle ។ ពួកគេទាំង ៣ នេះគឺសុទ្ធតែជាអ្នកដែលធ្លាប់ពាក់ព័ន្ធក្នុងការផលិតរឿង Scooby-Doo ២ វគ្គរួចមកហើយ ។
កាលពីរឿងវគ្គទី ១ ដែលចេញក្នុងឆ្នាំ ២០០២ ដឹកនាំរឿងដោយលោក Raja Gosnell ទទួលប្រាក់ចំណូលបាន ២៧៦ លានដុល្លារ ចំណែករឿងវគ្គ ២ ទទួលប្រាក់ចំណូល ១៨១ លានដុល្លារ ។ ខាងផលិតកម្ម Warner Bros មិនទាន់បញ្ជាក់អំពី ចំណងជើងពិតរបស់រឿងឡើយតែបានប្រាប់ថារឿង Scooby-Doo វគ្គ ៣ នឹងស្វាគមន៍ទស្សនិកជន ក្នុងឆ្នាំ ២០១៤ ខាងមុខនេះហើយ ៕

ដោយ ៖ លីលីប្រភព ៖ k14