ភ្នំពេញ៖ ជានិច្ចកាល គេតែងតែឃើញថា តារាសម្តែងវ័យក្មេង ដើមទ្រូងធំសិចស៊ី គង់ ច័ន្ទស្រីមុំ ទៅកម្មវិធីរបស់ មិត្តភក្តិ ឬទៅញ៉ាំអាហារ ជាមួយសង្សារ សំណព្វចិត្តរបស់នាង គឺមិនដែលឃ្លាត ពីគ្នាម្តងណាឡើយ ។ មិនតែប៉ុណ្ណោះ មហាជនមួយចំនួន បានដឹងយ៉ាងច្បាស់ថា ពួកគេទាំងពីអ្នកឧស្សាហ៍ចេញ ទៅប្រទេសថៃជាមួយ គ្នាជាញឹកញាប់ ។ តែការចេញទៅប្រទេសថៃ របស់នាងម្តងៗ គឺពួកគេចេញ ទៅទិញផលិតផល ដើម្បីយកមកលក់ នៅក្នុងប្រទេសកម្ពុជា តែប៉ុណ្ណោះ ។
កន្លងមកតារាសម្តែង សម្បូរមន្តស្នេហ៍ គង់ ច័ន្ទស្រីមុំ មិនត្រឹមតែចេញទៅទិញផលិតផល នៅប្រទេសថៃប៉ុណ្ណោះទេ សូម្បីតែប្រទេសផ្សេៗងទៀត ក៏នាងបានយកផលិតផល មកលក់នៅក្នុងប្រទេសកម្ពុជាដែរ ។ ជាក់ស្តែង កាលពីពេលកន្លងទៅគូស្នេហ៍ទាំងពីរនេះ ធ្លាប់បានជិះយន្តហោះ ចេញទៅយកផលិតផល នៅប្រទេសកូរ៉េ មកកម្ពុជា ដើម្បី ដាក់តាំងលក់នៅក្នុងហាងរបស់ពួកគេ ទាំងពីរនាក់ផងដែរ ។
ដោយឡែក នៅពេលនេះ មហាជនក៏ដូចជាអ្នកប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុក បានដឹងយ៉ាងច្បាស់ថា ស្រីស្រស់រូបឆោមលោមពណ៌ គង់ ច័ន្ទស្រីមុំ បានដឹងដៃសង្សារសំណព្វចិត្តរបស់នាង លោក គឹម សីហា ចេញទៅដើរលេងលំហែរកាយ នៅក្រៅប្រទេស គឺប្រទេស សឹង្ហបុរី ។ មូលហេតុ ដែលនាំឲ្យមហាជនបានដឹងបែបនេះ ដោយសារពួកគេ បានឃើញរូបភាពជាច្រើនសន្លឹក ត្រូវបានកញ្ញា គង់ ច័ន្ទស្រីមុំ បង្ហោះព្រោងព្រាត នៅលើ Account Facebook របស់នាង ។
ចំពោះមហាជន ដែលគិតថា ស្រីស្រស់ គង់ ច័ន្ទស្រីមុំ និង គឹម សីហា ចេញទៅដើរលំហែរកាយនៅសាំងហ្គាពួរ នោះ ត្រូវបានអ្នកនៅក្នុង ចង្កោមសិល្បៈជិតស្និទ្ធ និងតារាសម្តែងរូបនេះ និយាយថាជាការយល់ច្រឡំ និងគិតខុសទាំងស្រុង ដែលគិតបែបនេះ មកលើពួកគេទាំងពីរ ។
បើតាមប្រភពពីអ្នកនៅក្នុងចង្កោមសិល្បៈ ដែលស្និទ្ធជាមួយកញ្ញា គង់ ច័ន្ទស្រីមុំ បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ថារូបភាពដែល ស្រីមុំ និង សីហា បង្ហោះនៅលើហ្វេសប៊ុក គឺពួកគេថតនៅទីក្រុងសាំងហ្គាពួរ ខណៈដែលពួកគេទាំងពីរអ្នកចេញ ទៅថតខារ៉ាអូខេ និងថតខ្សែភាពយន្ត ។
ប្រភពដដែលបានបន្តថា គង់ ច័ន្ទស្រីមុំ មិនត្រឹមតែទៅថតខ្សែភាពយន្តប៉ុណ្ណោះទេ នាងក៏ទៅទិញផលិតផល ដើម្បីយកមកលក់នៅស្រុកខ្មែរ ព្រោះ ស្រីមុំ មានហាងផ្ទាល់ខ្លួនជាច្រើនកន្លែង កំពុងដំណើរការក្នុងទីក្រុងភ្នំពេញ៕








ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល