ប្លែកៗ ៖ បើតាមការអោយដឹងពីទំព័សារព័ត៌មានប្លែកបរទេស Spy ដែលទើបតែបានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ ពោលគឺនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១២ នេះតែម្តង ដោយបានបញ្ជាក់អោយដឹងថា សហគ្រាសផលិតក្តារមឈូសមួយ ត្រូវបានរកអោយឃើញថា បានជួលតារាម៉ូដែលអាក្រាតកាយ ក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួន។

លើសពីនេះទៅទៀត បើយោងទៅតាមសម្តីលោក Zbigniew Lindner ដែលជាម្ចាស់សហគ្រាសផលិតក្តារមឈូសមួយនេះ បានបញ្ជាក់បន្ថែមអោយដឹងថា ៖ ពួកយើងគ្រាន់តែចង់បញ្ជាក់ថា ក្តារមឈូស មិនត្រឹមតែជានិមិត្តរូបនៃសាសនាប៉ុណ្ណោះនោះទេ តែវាក៏ជាផលិតផល ក៏ដូចជាទំនិញផងដែរ ហេតុអី ក៏មនុស្សរាល់គ្នាចាំបាច់ត្រូវខ្លាចវា បើមិនដូច្នេះទេ ម៉េចក៏មិននាំគ្នា ខ្លាចទំនិញផ្សេងៗទៀតទៅ រួមមានដូចជា ៖ គ្រឿងអលង្ការ, ឈុតសម្លៀកបំពាក់ធ្វើការផ្លូវការ ឬក៏គ្រឿង Make-up ។
គួរបញ្ជាក់ផងដែរថា ការផ្សព្វផ្សាយដោយបានជួលតារាម៉ូដែលឈរអាក្រាតកាយជាមួយនឹងក្តារឈូសនេះ ត្រូវបានគេរកឃើញនៅលើប្រតិទិន ឆ្នាំ២០១៣ ដែលបានចេញលក់នាពេលថ្មីៗនេះដោយក្រុមហ៊ុនផលិតក្តារមឈូសមួយនេះ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ spy