សិង្ហបុរី ៖ តារាចម្រៀង ក៏ដូចជាតារាសម្តែងប្រុសរបស់ប្រទេសសិង្ហបុរី ដែលមានឈ្មោះថា NatHo  បានជួបជុំជាមួយនឹងឪពុករបស់ខ្លួនវិញ  គឺលោក  Daniel Ho ​បន្ទាប់ពីកូនប្រុសម្នាក់នេះបានបាត់ខ្លួនដល់ទៅ 24​ ម៉ោងកាលពីថ្ងៃច័ន្ទ ដោយបានបន្សល់ទុកត្រឹមតែសំបុត្រប៉ុនប៉ងធ្វើអត្តឃាត ក្រោយពីមានជម្លោះបន្តិចបន្តួចជាមួយនឹងឪពុករបស់ខ្លួន កាលពីពេលកន្លងមក។

width=483

គួរបញ្ជាក់ផងដែរថា   ឪពុកកូនមួយគូរនេះទើបតែបានជួបជុំគ្នានាពេលថ្វីៗនេះប៉ុណ្ណោះ ក្រោយពីបានបាត់ឪពុក   មួយរយៈពេលយូរកន្លងទៅ ។   លើសពីនេះទៅទៀត បើតាមប្រភពសារព័ត៌មានរបស់សិង្ហបុរី   ក៏បានបញ្ជាក់អោយដឹងថា  តារាសម្តែងប្រុសរូបនេះ​ ក៏បានស្វះស្វែងក្នុងការរកឪពុករបស់ខ្លួនដែលបានបាត់នាពេលកន្លងទៅ ដោយគេបានបញ្ជាក់អត្តសញ្ញាណរបស់ឪពុកខ្លួន ក៏ដូចជាភិនភាគ នឹងរូបភាពមួយចំនួនចូលទៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Twitter ។

width=479

ផ្ទុយទៅវិញ អ្វីដែលមិនគួរអោយជឿ នឹងមិននឹកស្មានដល់នោះគឺថា ក្រោយពីបានជួបជុំគ្នាវិញឪពុកកូនមួយគូរនេះ ក៏បានមានជម្លោះជាមួយគ្នាបន្តិចបន្តួច ដែលជាហេតុធ្វើអោយ​  Nat Ho បានរត់ចេញពីផ្ទះ នឹងបានបន្សល់ទុកត្រឹមតែសំបុត្រ  ដែលប៉ុនប៉ងធ្វើអត្តឃាតប៉ុណ្ណោះ ។ គួររំឮកផងដែរថា បើតាមរបាយការណ៍បានអោយដឹងថា នៅក្នុងសំបុត្រនោះ  Nat Ho  បានសរសេរដោយធ្វើការថ្លែងអំណរអរគុណដល់បណ្តាប្រិយមិត្តទាំងអស់ ដែលធ្វើការគាំទ្ររូបគេកន្លងមក នឹងភ្នាក់ងារមន្រ្តីប៉ូលីសរបស់ប្រទេសដែលជួយជ្រុំជ្រែងក្នុងការស្វែងរកឪពុកគេកន្លងមក។

ជាចុងក្រោយ បើតាមប្រភពសារព័ត៌មានដដែលនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា Nat Ho បានមកដល់ផ្ទះវិញដោយសុវត្ថិភាព ដោយមិនបានធ្វើអ្វីឆ្កួតៗនោះទេ  រីឯទំនាក់ទំនងឪពុកកូនក៏បានត្រូវរូវនឹងគ្នាវិញផងដែរ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ channelnewsasia