ភ្នំពេញ៖ តារាចម្រៀងស្រីកាន់ឆ្នាំរបស់ ហង្សមាស នាង ពេជ្រ សោភា កន្លងមកមិនដែល ប្រារព្ធខួបកំណើត ឲ្យបានហឹកហ៊ាក់ ដូចតារាដ៏ទៃទេ ហើយនាងក៏បន្តនៅ ជាមួយភាពសាមញ្ញៗ នេះបន្តទៀត ។ ម្យ៉ាងនាងជាមនុស្ស ដែលចូលចិត្តសន្សំសំចៃ ជាងចាយប្រាក់ខ្ជះ ខ្ជាយឥតប្រយោជន៍ ទៅលើខួបកំណើត តែមួយថ្ងៃតែចំណាយ អស់រាប់ពាន់ដុល្លារ ដោយគ្រាន់តែចង់ បង្អួតគ្នាថាគ្រាន់បើ ។

ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗ ដែលពួកអ្នកគាំទ្រ ស្រលាញ់ចង់លេប បាននាំគ្នាប្រារព្ធកម្មវិធីនេះ នៅអាហារដ្ឋានមួយ កណ្ដាលទីក្រុងភ្នំពេញ នៅមិនឆ្ងាយប៉ុន្មានពី គេហដ្ឋានរបស់ តារាចម្រៀងស្រីនេះទេ ។ ក្នុងនំខួបកំណើត មានអក្សរថា SP ដែលជាពាក្យ នាងស្រលាញ់បំផុត គឺមិនមែនមានន័យថា សោភា មួយម៉ាត់ទេ គឺជាឈ្មោះឪពុកម្ដាយ នាងរួមបញ្ចូល គ្នាទៀតផង ទើបនាងតែងតែ ទន្ទេញពាក្យនេះ ក្នុងចិត្តគ្រប់ពេល  ។

 មហាជនជាច្រើន តែងតែឆ្ងល់ថា បើគិតតាមភាព ល្បីល្បាញរបស់ ពេជ្រ សោភា ត្រឹមប្រាក់ ធ្វើខួបកំណើត ឲ្យធំដុំដូចគេ ដូចជាមិនអត់ទេ តែនាងម្ដ៉េចក៏មិនធ្វើ ឬក៏នាងមិនចូលចិត្ត ។ ប្រភពមួយបាននិយាយថា ថ្វីដ្បិតតែជា តារាចម្រៀងល្បី តែចរិកនាង សាមញ្ញបំផុត ឥវ៉ាន់នាងប្រើពេលខ្លះ ល្អត្រឹមតែគ្រឿង សំអាងប៉ុណ្ណោះ ចំណែកខោអាវពេលខ្លះ នាងទិញតែ ផ្សារបឹងកេងកង ឡើងគេស្គាល់មុខទៅហើយ។ សួរថា នាងមានខោអាវថ្លៃ ពាក់ដូចតារាល្បីផ្សេងៗទេ? ប្រាកដជាមិនអត់ទេ តែពេលខ្លះនាង ហាក់ធុញថប់ជា មួយនឹងការរៀប ឬកពារ ជាមនុស្សល្បីល្បាញ ដែលត្រូវមាន អ្នកហែហមការពារ ពេលខ្លះគេឃើញ នាងហូបនំបញ្ចុកមុខផ្ទះ ពេលខ្លះ នាងជិះរ៉ឺម៉កកង់បី ទៅផ្សារជាដើម។

 ដូចនេះ ពេជ្រ សោភា ប្រាកដជាមិនយកលុយ ទៅជះចោល ទៅលើខួបកំណើត ជាថ្ងៃមួយ នៃអ្នកម្ដាយដែលគាត់ ពិបាកស្ទើររស់ស្ទើរស្លាប់ ព្រោះតែឲ្យ កំណើតដល់កូន។ ម្យ៉ាងនាងមាន កំណើតពីអ្នកក្រ ស្ទើរតែរកអីហូប មិនបាន ដូចនេះ ពេជ្រ សោភា សុខចិត្តយកលុយ ទៅបរិចាគឲ្យអ្នកក្រ នឹងចាស់ជរាប្រសើរជាង  ។

 តារាចម្រៀង ពេជ្រ សោភា ថ្វីដ្បិតតែធ្វើខួបកំណើត ប៉ុន្តែមិនបានប្រាប់ពីអាយុទេ ខណៈដែលទស្សនិកជនដឹងថា នាងមិនមែន អាយុតិចទេ នាងនៅតែរក្សាបាន នៅសម្រស់ស្រស់ផូរផង់ ពិសេសគឺរាងដ៏ស្រឡូន ត្រគៀតស្អាត នាងមិនងាយបញ្ចេញ ភាពសិចស៊ីនេះឡើយ តែមិនអាចលាក់សម្រស់ ពីធម្មជាតិនេះបានទេ ។ ពិសេស ពេជ្រ សោភា ហាក់ឡូយឆាយ ជាមួយសម្លៀកបំពាក់ថោកៗ តែម៉ូដស្អាត នឹងប្លែក គ្មានអ្នកស្លៀក ពីមុនសោះ រហូតអ្នកខ្លះ ចោទនាងថា ចំឡងស្ទីលបរទេស ខណៈនាងប្រឹង រកម៉ូដថ្មីម្ដងៗគិតចង់ គាំងខួរទៅហើយ៕ 

Photo

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល