យើងទាំងអស់គ្នាធ្លាប់បានដឹងអំពីស្មាតហ្វូន Nokia ក្នុងរយៈពេលកន្លងទៅថ្មីៗនេះ ប៉ុន្តែ ម៉ូដែលទូរស័ព្ទលំដាប់ខ្ពស់ អេក្រង់កោងដូច Galaxy S7 Edge របស់ Nokia គឺមិនទាន់បង្ហាញខ្លួន ហើយ Nokia Edge គឺជាឈ្មោះដែលកំពុងត្រូវបានគេទន្ទឹងរង់ចាំបំផុត។

កាលពីថ្ងៃទី ២៥វិច្ឆិកាកន្លងទៅ ម៉ូដែល concept Nokia Edge មួយដែលត្រូវបានរចនាឡើងដោយ Michael Muleba បានបង្ហាញខ្លួន ប្រកបដោយភាពទាក់ទាញ ជាមួយនឹងរូបរាងអេក្រង់កោងទេរទៅសងខាង កាមេរ៉ាមិនលយចេញមកក្រៅ។ ប៊ូតុង Home ត្រូវបានបំពាក់លើអេក្រង់ ហើយវាក៏មានមុខងារដូចទៅនឹង Galaxy S7 Edge របស់ Samsung។

បើទោះវាគ្រាន់តែជា concept ប៉ុន្តែ វាពិតជាទទួលបានការចាប់អារម្មណ៍ច្រើន ហើយអ្នកនិយមប្រើផលិតផលរបស់ Nokia យល់ថា បើសិន Nokia Edge ស្អាតបែបនេះពិតមែន នោះវានឹងមានគេប្រើច្រើន។ អ្នកខ្លះនិយាយថា Nokia នឹងគ្រប់គ្រងទីផ្សារស្មាតហ្វូនពិភពលោក បើសិន Nokia Edge បង្ហាញខ្លួន។ មនុស្សមួយចំនួនអះអាងថា Noikia Edge នឹងធ្វើឱ្យ iPhone ក្លាយជាទូរស័ព្ទហួសសម័យមិនខាន។

/

/

/

/

ប្រែសម្រួល ៖ តារាប្រភព ៖ concept-phones