ថ្មីៗនេះ Lady Gaga បានមានឱកាសធ្វើដំណើរទេសចរណ៍ទៅដល់ Rio De Naneiro ប្រទេសBrazil។ តារាចម្រៀងស្រីវ័យ ២៦ឆ្នាំរូបនេះ បានធ្វើអ្នកគាំទ្ររបស់ខ្លួនមានការភ្ញាក់ផ្អើលដោយនាងឈរនៅយ៉រសណ្ឋាគារក្នុងសភាពអាក្រាតកាយ។
នាងស្លៀកពាក់តែខោអាវក្នុង ហើយស្វាគមន៍ទៅអ្នកគាំទ្រ។ មិនបញ្ឈប់ត្រឹមនេះ នាងបានដោះអាវទ្រនាប់ចេញថែមទៀត ដោយយកផ្លែដូងមកបាំងសុដន់ទៅវិញ។ ទស្សនិកជន Brazil បានឲ្យដឹងថា ពួកគេពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅនឹងការហ៊ាន និងជឿជាក់របស់តារាស្រីល្បីឈ្មោះម្នាក់នេះ ប៉ុន្តែមនុស្សភាគច្រើនសុទ្ធតែយល់ឃើញថា នេះគឺជាបង្ហាញពីមនោសញ្ចេត-នាស្និទស្នាលមួយរបស់ Lady Gaga ពេលមកដល់ Brazil ៕



ដោយ៖ សិលាប្រភព៖ k14