ថ្ងៃមួយ មានព្រលឹងបុរស ៣នាក់ បានឡើងឋានសួគ៌ទាំងអស់គ្នា កំពុងឈរខាងមុខខ្លោងទ្វារ ប៉ុន្តែ ឋានសួគ៌ សល់កន្លែងទំនេរ តែ ១កន្លែងប៉ុណ្ណោះ។ ដូចនេះ ទេវតា ចង់ដឹងថា តើអ្នកទាំង ៣ ស្លាប់   ដោយរបៀបណា  បើអ្នកណា   និយាយបានល្អ  ជាងគេ នឹងអាចឡើងទៅឋានសួគ៌។

width=456បុរស ទី១៖ ថ្ងៃមួយ ខ្ញុំ បានត្រឡប់ ពីធ្វើការវិញ  ឃើញប្រពន្ធកំពុងដេកលើគ្រែ ក្នុងស្ថានភាពទើបតែ សប្បាយរួចថ្មីៗ ជាមួយសាហាយ។ ខ្ញុំក្តៅចិត្តខ្លាំងពេក រុករក    ក្នុងផ្ទះតែមិនឃើញមានប្រុសណា លុះក្រលេកទៅយ៉ខាងក្រៅឃើញ ម្រាមដៃមួយ កំពុងតែ  តោងជាប់គែម យ៉។ មិនបង្អង់យូរ ខ្ញុំបាទស្ទុះទៅយកពូថៅសំពង ចំម្រាមដៃ អាប្រុសនោះ  ធ្លាក់ភីងចុះដី រួចខ្ញុំបានលើកទូទឹកកក បោះលើខ្លួន វាទៀត។តាំងពីតូចដល់ធំ នោះជាលើកទីមួយដែលខ្ញុំបាន សម្លាប់មនុស្ស  ដោយសារភ្លើងប្រចណ្ឌ ខ្ញុំមានវិប្បដិសារីណាស់។បុរស ទី២៖ ខ្ញុំបាទ ថ្ងៃនោះ កំពុង លាបជញ្ជាំង   ផ្ទះឱ្យគេនៅជាន់ទី ៣៧ ស្រាប់តែ រអិលជើងធ្លាក់ចុះក្រោម។ សំណាងដែរ ធ្លាក់ដល់ជាន់ទី ២០ ខ្ញុំបានតោងយ៉ផ្ទះជាប់  តែមិនយូរប៉ុន្មាន ពុំដឹងអាណាគេ យកពូថៅសំពងដៃខ្ញុំ ធ្វើឱ្យខ្ញុំធ្លាក់ចុះដល់ដី បាក់ជើង និងឆ្អឹងជំនីរ រួចថែមទាំងត្រូវ ទូទឹកកកដ៏ធំមួយ ធ្លាក់ចំខ្លួនទៀត ស្ថានភាពបែបនេះ  កុំថាឡើយមនុស្ស សូម្បីតែ ដំរីក៏ស្លាប់ដែរ។

បុរស ទី៣៖ ថ្ងៃនោះ ខ្ញុំទើបតែបញ្ជប់ការសប្បាយ  ជាមួយស្រីស្នេហ៏រួច ស្រាប់តែ នាងថាប្តីនាងមក   ខ្ញុំក៏ស្ទុះចូលពួនក្នុងទូទឹកកក។ ដឹងស្រាប់ហើយ   ក្នុងទូទឹកកកត្រជាក់ យ៉ាងណា តែពេលនោះ ដោយភ័យពេក     ខ្ញុំបែរជាបែកញើសទៅវិញ។ ខ្ញុំទើបតែសម្ងំពួនបានបន្តិច ស្រាប់តែទូទឹកកកនោះ ហោះ ធ្លាក់ចុះដី  ធ្វើឱ្យខ្ញុំបាក់ ក ស្លាប់តែម្តង៕

ដោយ៖ វណ្ណៈប្រភព៖ khmerjoke