នៅក្នុងរដូវក្ដៅ អ្នកប្រាកដជាមានការលំបាកក្នុងការថែទាំសុខភាពស្បែក ប៉ុន្ដែអ្នកមិនចាំបាច់បារម្ភនោះទេ បន្លែផ្លែឈើខាងក្រោមនឹងជួយអោយស្បែករបស់អ្នកបានស្រស់ថ្លា ក្នុងរដូវក្ដៅនេះ។

ផ្លែប៉េងប៉ោះ

width=364

កម្រិតអាស៊ីត ក្នុងប៉េងប៉ោះអាចជួយធ្វើអោយកម្រិត PH របស់ស្បែកមានតុល្យភាព។ ប្រសិនស្បែករបស់អ្នកខ្មៅ និងស្ងួត អ្នកអាចប្រើទឹកប៉េងប៉ោះកៀបដើម្បីធ្វើជាម៉ាសបិទមុខ  ក្នុងរយៈពេល ១៥នាទី ក្រោយមក លាងជម្រះអោយស្អាត។ វិធីនេះអាចជួយកំចាត់ស្បែកងាប់នៅ លើផ្ទៃមុខ។

ក្រូចពោធិសាត់

width=374

ក្រូចមានផ្ទុកវីតាមីន C និង កាលស្យូម សម្បូរបែប។  អ្នកអាចយកក្រូចលាបស្បែក ឬបរិភោគទឹកក៏បាន ដើម្បីធ្វើអោយស្បែកបានស្រស់ស្អាត។

អ្នកអាចយកទឹកក្រូច ១ស្លាបព្រា និងទឹកឃ្មុំ ១ស្លាបព្រា ក្រោយមកលាបទៅលើជង្គង់ កែងដៃ កែងជើង និងម៉ាស្សាក្នុងរយៈពេល ១០នាទី ក្រោយមក លាងសំអាតនឹងទឹកក្ដៅ។ ធ្វើយ៉ាងនេះ ក្នុងរយៈពេលវែងនឹងជួយអោយស្បែកជង្គង់ កែងដៃ កែងជើង បានស្រស់ស្អាត។

ក្រូចថ្លុង

ក្នុងផ្លែក្រូចថ្លុង ១០០ក្រាម គឺមានផ្ទុកវីតាមីន C ចំនួន ១២៣មីលីក្រាម។

ក្រុមអ្នកជំនាញការផ្នែកសម្រស់អោយដឹងថា ការប្រើប្រាស់តែក្រូចថ្លុងទឹកឃ្មុំ ក្នុងរយៈពេល ៣ខែ អាចជួយអោយមានការផ្លាស់ប្ដូរទៅរកភាពល្អប្រសើរនៃរាងកាយ។

ផ្លែស្ដ្រូបូរី

width=390

ជាតិស្ករក្នុងផ្លែនេះគឺ ពី ៦ទៅ ១០%  វាក៏មានវីតាមីន និងជាតិរ៉ែសម្បូរបែប ជួយធ្វើអោយស្បែក តឹងណែន រក្សាជាតិសំណើម និងបង្កើតភាពស្រស់ថ្លា។

ក្នុងស្ដ្រូបូរីក៏មានផ្ទុកវីតាមីន A និង ប៉ូតាស្យូម សម្បូរបែប ដូច្នេះវាមានគុណប្រយោជន៍ច្រើនផងដែរសម្រាប់សុខភាព។ ការហូបទឹកស្ដ្រូបូរីមួយពែង មុនពេលចូលគេងនឹងធ្វើអោយអ្នកមានធូរស្រាលក្នុងអារម្មណ៍ កំចាត់ភាពតប់ប្រមល់។

ផ្លែគីវី

width=343

នៅក្នុង ផ្លែគីវី ១គីឡូក្រាម គឺមានវីតាមីន C ៩៥,៧មីលីក្រាម វាមិនត្រឹមតែជួយអោយស្បែកបានស្រស់ស្អាតនោះទេ តែក៏មានប្រសិទ្ធិភាពទប់ទល់នឹងអ៊ុកស៊ីតកម្ម។ ក្រៅពីនេះ វាក៏ជួយកាត់កំចាត់ស្នាមជាំយ៉ាងមានប្រសិទ្ធិភាពផងដែរុ៕