កាលពីពេលថ្មីៗនេះក្រុម SISTAR បានចេញផ្សាយបទចម្រៀងរដូវក្ដៅពិសេស Loving U ដែលបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តគាំទ្រ។ ជាមួយគ្នានេះផងដែរបទចម្រៀង Loving U នេះបានវ៉ាដាច់មកលំដាប់កំពូលរាល់តារាងបទចម្រៀង Kpop ដូចជា Melon, Mnet, Soribada និង Cyworldជាដើម។
Loving U គឺជាបទចម្រៀងមូយដែលផលិតដោយផលិតកម្ម Duble Sidekick ហើយដឹកនាំសម្ដែងដោយJoo Hee Sun ជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះម្នាក់ដែលធ្លាប់បានដឹកនាំបទចម្រៀង Bang របស់ A-Sនិង I'm This Kind of Person របស់ DJ DOC ជាដើមដែលសុទ្ធសឹងតែជាបទចម្រៀងដែលទទួលបានប្រជាប្រិយភាព។ ហើយចំពោះបទចម្រៀង Loving U របស់ SISTAR នេះវិញគឺត្រូវបានគេថតនៅកោះHawaii ជាមួយនឹងការចំណាយទឹកប្រាក់អស់ប្រមាណជិត ២ សែនដុល្លា៕

ដោយ៖ នីតាប្រភពពី៖ allkpop