មិនគួរអោយជឿ ៖ លោក Zsolt Sinka  ត្រូវបានគេទទួលស្គាល់ថា​  ជាបុរសខ្លាំងជាគេលើលោក ហើយការទទួលស្កាល់មួយនេះ អាចធ្វើទៅបាន បន្ទាបពីលោក Sinka បានបំបែកឯត្តទគ្គកម្មថ្មី    នោះគឺ  ទាញយន្តហោះ  ដែលមានទម្ងន់ធ្ងន់ជាងគេលើលោក ៥០ តោនដោយប្រើត្រឹមតែធ្មេញតែប៉ុណ្ណោះ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ

width=427

គួរបញ្ជាក់ផងដែរថា លោក Sinka គឺជាជនជាតិ ហុងគ្រី អាចបំបែកនូវឯត្តទគ្គកម្មថ្មីមួយនេះបាន បន្ទាប់ពីលោក បានបញ្ជេញនូវសមត្ថភាពពិសេសមួយនេះ នៅឯអាកាសយានដ្ឋានអន្តជាតិ Liszt Ferenc ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Budapest ប្រទេសហុងគ្រី

យ៉ាងណាមិញ   ប្រភពសារព័ត៌មានដដែលបន្ថែមថា  លោក Sinka  បានចំណាយពេលត្រឹមតែ    ៥២ វិនាទីតែប៉ុណ្ណោះ  ក្នុងការអូសទាញ   យន្តហោះ Airbus A320 ដែលមានទម្ងន់ដល់ទៅ ៥០ បានចម្ងាយជិត ៤០ ម៉ែត្រ ។ ចុចទីនេះ ដើម្បីទស្សនាវីដេអូ ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ ដឹមីរ័រ