បើយោងតាមគេហទំព័រ TMZ  Lauren Bacall គឺជាតារា Hollywood ស្រីដ៏ឈានមុខម្នាក់ ក្នុងចំណោមតារាជាច្រើនទៀត បានស្លាប់កាលពីព្រឹកម្សិលមិញ។width=452width=546/សមាជិកគ្រួសាររបស់នាង បានប្រាប់ TMZថា៖  Bacall  បានស្លាប់ដោយសារដាច់សរសៃ ឈាមក្នុងខួរក្បាល កាលពីព្រឹកថ្ងៃអង្គារ នៅឯផ្ទះរបស់នាង។Bacall ដែលបានដើរតួឯក និងបានរៀបការជាមួយ Humphrey Bogart  បានសំដែងជាតួឯក ក្នុងរឿងជាច្រើនដូចជា The Mirror Has Two Faces, How to Marry a Millionaire និង Designing Woman។ នៅក្នុងរឿង Key Largo ដែលល្បីបំផុត ក្នុងចំណោមរឿងល្បីៗ ដ៏ទៃទៀត នាងបានសំដែងជាមួយ Bogart ក្នុងឆ្នាំ ១៩៤៨។នាងបានរៀបការជាមួយ Bogart ក្នុងឆ្នាំ១៩៤៥ ហើយពួកគេបាននៅជាមួួយគ្នា រហូតដល់  Bogart ស្លាប់នៅឆ្នាំ១៩៥៧។ បន្ទាប់មក ក្នុងឆ្នាំ១៩៦១ នាងបានរៀបការជាមួយ Jason Robards ហើយបានលែងលះគ្នានៅឆ្នាំ១៩៦៩។ នាងមានកូន ៣នាក់។​ នាពេលថ្មីៗនេះ នាងបានលេចមុខក្នុងរឿង​ Family Guy ដែល ដើរតួជាមិត្តភក្តិម្តាយរបស់​ Peter ឈ្មោះថា Evelyn.

 

ប្រែសំរួលដោយ៖ មុន្នីប្រភព៖ TMZ