ចិន៖ តាមការអោយដឹងពីប្រព័ន្ធផ្សព្វផ្សាយ CNTV កាលពីពេលថ្មីៗនេះថា ឱសថបុរាណធម្មជាតិប្រមាណជា ៦ទៅ ៧មុខរបស់ប្រទេសចិន ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ដ ស្រាវជ្រាវផ្នែកឱសថពិភពលោក ហ៊ានអោយតម្លៃដល់ទៅ ៥០០ ពាន់លានយ័ន(៥០០ billion yuan) ដែលស្មើនឹងទឹកប្រាក់ជាង ៨០០លានដុល្លារអាមេរិក។

លោក Su Gangqiang ប្រធានរដ្ឋបាល ក្នុងការវាយតម្លៃឱសថបុរាណប្រទេសចិន បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ក៏ឱសថបុរាណដែលមានក្នុងរូបភាពខាងក្រោមនេះ ត្រូវបានក្លីនិកក្នុងស្រុកចំនួន១៦ មជ្ឃមណ្ឌលពិសោធន៍ឱសថបុរាណ ៣០០កន្លែង និងការពិសោធន៍ ១១៨ដងផ្សែងទៀត ទទួលស្គាល់ថា វាពិជាមានប្រសិទ្ធិភាព ​ ក្នុងការលាយបញ្ចូលជាមួយ ឱសថសាស្រ្ដ តាមបែបវិទ្យាសាស្រ្ដពិតមែន (ការពិសោធន៍ឆ្នាំ ២០១១) ។

width=457យោងតាមការពិសោធន៏ នៃប្រទេស ៩ទូទាំងពិភពលោក ដែលរួមមានសហរដ្ឋអាមេរិក អង់គ្លេស និងបារាំងជាដើម បានសង្កត់ធ្ងន់ថា ឱសថបុរាណទាំងនេះ គឺមានប្រសិទ្ធិភាពខ្លាំងណាស់ សម្រាប់ព្យាបាល ក៏ដូចជាការទប់ស្កាត់ជម្ងឺថ្លើមប្រភេទ B និងមេរោគ HIV/AIDS ផងដែរ (Effective in Controlling hepatitis B and HIV/AIDS.) ៕

ដោយ៖ នារីប្រភព៖ jschina