
ឆ្នេរNavagio ឬ ឆ្នេរShipwreck ស្ថិតនៅទិសពាយព្យនៃកោះZakynthos ដែលសិ្ថតនៅសមុទ្រខាងលិចនៃប្រទេស Greece។ឆ្នេរនៅដាច់ឆ្ងាយពីគេដោយសារតែធ្លាប់ជាមូលដ្ឋានសំរាប់កប៉ាលPanagiotis ដឹកទំនិញគេចពន្ធបានបុកហើយបានក្លាយជាសណ្ឋានបែបនេះ ហើយគេបានស្គាល់ថាជាSmuggler’s Cove។ គំនូរដ៏វិចិត្រនៃឆ្នេរខ្សាច់ពណ៌សនៅជិតទូក អ្នកទេសចរណ៍អាចប៉ះទូកនោះពីរាជធានីទីក្រុង Zakynthos ទីក្រុងPorto Vromi ទៅដល់ភាគខាងត្បូង ឬពីទីក្រុងSaint Nikolas នៅក្នុងតំបន់ Volimesទៅតំបន់ភាគខាងជើងឆៀងខាងកើត។ ប្រជាពលរដ្ឋPanagiotis បាននិយាយពីកប៉ាលគេចពន្ធនោះថា បានដឹកបារីគេចពន្ធ នៅពេលវាបានបុកនឹងឆកនោះក្នុងឆ្នាំ១៩៨៣។ ឆ្នេរNavagio គឺមិនសូវមានភ្ញៀវទេសចរណ៍ទេក្នុងខែឧសភា និង វិច្ឆការហើយពេលដែលល្អសំរាប់ដំណើរកំសាន្តទៅលេង គឺនៅពេលព្រឹក។ តាំងពីឆ្នេរមួយនេះមានឈ្មោះល្បីល្បាញ ភ្ញៀវទេសចរណ៍ជាច្រើនបានជួលឡាន និងរីករាយជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៃឆ្នេរពីលើកំពូលភ្នំ។











ដោយៈ វណ្ណៈប្រភពៈ beautifulplacestovisit