តើលោកអ្នកនៅចងចាំ ព្រឹត្តិការណ៍គ្រោះធម្មជាតិដ៏រន្ធត់មួយកាលពីឆ្នាំ 2004​ ដែរឬទេ?ជាការពិតណាស់​ បើនិយាយពីគ្រោះធម្មជាតិមួយនេះ នរណាក៏នៅចងចាំដែរ ពោលវាគឺជាសោកនាដកម្មដ៏អាក្រក់បំផុត ក្នុងរយៈពេល  40 ឆ្នាំចុងក្រោយនេះ ​ ដែលមានឈ្មោះថាស៊ូណាមិ នឹងបានកើតឡើងនៅក្នុងមហាសមុទ្រឥណ្ឌាដែលបានធ្វើអោយ 11 ប្រទេសបានរងផលប៉ះពាល់ ក្នុងនោះ​ ភាគច្រើនប្រទេសនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ នឹងបានធ្វើអោយមនុស្សស្លាប់បាត់បង់ជីវិតប្រមាណជាង 230,000 នាក់ ។

width=492

គូរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ ខ្សែភាពយន្តថ្មីមួយដែលមានចំណងជើងថា The Imp-ossible កំពុងតែចាប់ផ្តើមដំណើរការថត ដែលនៅក្នុងខ្សែភាពយន្តនេះនិយាយអំពី សោកនាដកម្មគ្រោះធម្មជាតិអាក្រក់បំផុត ស៊ូណាមិ កាលពីអំឡុងឆ្នាំ 2004 ។

មិនត្រឹមតែប៉ុណ្ណោះ   បើតាមរបាយការណ៍  បានអោយដឹងថា  ក៏មានការចូលរួមសម្តែងពី លោក McGregor ដែលជាតារាសម្តែងប្រុសជនជាតិស្កត់លែន ដើរតួក្នុងរឿងនោះ  មានឈ្មោះថា លោក Henry ។ នៅក្នុងខ្សែភាពយន្តមួយនេះ លោក Henry  គឺជាស្វាមី   ក៏ដូចជាឪពុករបស់ក្រុមគ្រួសារមួយ ។  Henry  បានខិតខំប្រឹងប្រែងក្នុងការដើរស្វែងរកភរិយា  ក៏ដូចជា  កូនៗដែលបានបាត់ខ្លួន បន្ទាប់ពីមានគ្រោះធម្មជាតិ ស៊ូណាមិ នោះមក។

width=491

គួររំឮកផងដែរថា ដំណើរស្វែងរក លោក Henry ក្នុងការដើរស្វែងរកក្រុមគ្រួសាររបស់ខ្លួន នៅក្នុងខ្សែភាពយន្តមួយនេះ  វាក៏ជាដំណើររឿងពិតរបស់ក្រុមគ្រួសារមួយ   បានកើតឡើងផ្ទាល់ផងដែរ បន្ទាប់ពីមានសោកនាដកម្មគ្រោះធម្មជាតិដ៏អាក្រក់នេះដែលបានកើតឡើង កាលពីថ្ងៃទី 26 ធ្នូ ឆ្នាំ 2004 ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ សូមទស្សនា Trailerនៃខ្សែភាពយន្ត ដែលមាននៅខាងក្រោមនេះ បន្តិចទៅ ៖

ដោយ ៖ ពិសីប្រភព ៖ Dailymail