ជាការពិតណាស់នៅលើពិភពលោក យើងសព្វថ្ងៃនេះ រឿងចម្លែកៗតែងកើតមានឡើងជារឿយៗ  ដោយឡែក  នាពេលនេះ ទំព័រ  Camnews សូមនាំមកជូនលោកអ្នកនូវព័ត៌មានមួយ​  ដែលនិយាយអំពីក្មេងប្រុសវ័យទើបតែ  ៤  ឆ្នាំម្នាក់​ ដែលគេមានសមត្ថភាពពិសេស ជាងមនុស្សពេញវ័យទៅទៀត។

width=490

ក្មេង​ប្រុសនេះមានឈ្មោះថា Kyler Lim ទើប​តែ​មាន​អាយុ​​ ៤​ ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​មាន​សមត្ថ​ភាព​ពិសេស​​​អាច​អាន​អក្សរ​ហើយ​​​ចាំ​ពាក្យ​ទាំង​នោះ​។ នេះ​បើ​យោង​តាម​ប្រភព​គេ​ហ​ទំព័រ​ Asiaone ចេញ​ផ្សាយ​ថ្ងៃ​ទី​១១ កក្កដា កន្លង​មក ។  ប្រភព​បន្ត​ថា នៅ​ពេល​ Kyler ​ មាន​អាយុ​ ១៨​ ខែ   ឪពុក​ម្តាយ​របស់​គេ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​  ពេល​ឃើញ​គេ​កំពុង​អាន​ទស្សនា​វដ្តី​មួយ​   នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវដោយបញ្ចេញ​សំឡេង​ខ្លាំង​ៗ ។

width=495ស្ថិត​ក្នុង​ភាព​ស្រឡាំង​កាំង​នូវ​អ្វី​ដែល​ពួក​គាត់​បាន​ឃើញ​នាពេល​នោះ លោក Steve Lim ​និង​អ្នក​ស្រី Felicia ​  បាន​បញ្ជូន Kyler  ​ទៅ​ប្រឡង​សំនួរ IQ (ធ្វើ​តេស្ត​ពី​ភាព​ឈ្លាស​វៃ​)  ហើយ​លទ្ធ​ផល​គេ​បាន​ពិន្ទុដល់ទៅ  ១៤០  ពិន្ទុ  ខណៈ​ពិន្ទុ​គិត​ជា​មធ្យម​សម្រាប់​​​ប្រឡង​សំនួរ​ពី​ភាព​ឈ្លាស​វៃ​របស់​ មនុស្ស​ពេញ​វ័យ​នៅ​​ប្រទេស​សិង្ហបុរី​ បានត្រឹមតែ ១០៣​​ ពិន្ទុ​តែប៉ុណ្ណោះ ។ ដូច្នេះ ​ពិន្ទុ​របស់​គេលើស​មធ្យម​ភាគ​នៃ​ពិន្ទុ​​របស់​មនុស្ស​ពេញ​វ័យ​ ទៅ​ទៀត។width=1

គួរបញ្ជាក់ផងដែរថា ក្រោយពីមានកិច្ចសម្ភាសន៍ជាមួយនឹងក្រុមគ្រួសាររបស់ក្មេងប្រុសមួយនេះ ក៏បានបញ្ជាក់អោយដឹងដែរថា   គេគឺជាក្មេងប្រុសម្នាក់ដែលចូលចិត្តអានសៀវភៅខ្លាំងណាស់  ជាពិសេសនោះគឺថា គេមានសមត្ថភាពខ្ពស់ ដោយគេអាចសរសេរអក្សរ ដោយដៃមួយណាក៏បាន ក្នុងចំណោមដៃរបស់គេទាំងគូរនោះ ។   ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ក្មេងប្រុសវ័យ ៤ ​ ឆ្នាំរូបនេះ  មានសមត្ថភាពយ៉ាងណានោះ  សូមតាមដានទស្សនាវីដេអូ  Clip ខាងក្រោមនេះ ទាំងអស់គ្នាណា៎ ៖

ដោយ ៖ មង្គលប្រភព ៖ edvantage