ថ្មីៗនេះវីដេអូ Trailer របស់ភាពយន្តហូលីវូដ X-Men : Days Of Future Past ត្រូវបានបង្ហោះឡើងចូលទៅក្នុង គេហទំព័រ Youtube ហើយត្រូវបានទទួលការគាំំទ្រយ៉ាងខ្លាំង ពីទស្សនិកជន ដែលមានចំនួនអ្នកចូលទស្សនាច្រើនជាង ៤ លាននាក់ទៅទៀត ។នៅក្នុងវីដេអូ ត្រូវបានគេឃើញមាន កំពូលមនុស្សប្លែកៗជាច្រើន ដែលគេមិនធ្លាប់ជួបឬបានឃើញមុខ នៅក្នុងសេរីរឿង X-Men ពីមុនឡើយ ។ ទាំង ៤ នាក់នោះមានដូចជា ៖

-Bishop (Omar Sy)

Bishop គឺជាអ្នកជំនាញកាន់កាំភ្លើង ហើយថាមពលពិសេសមួយគឺ អាចទប់ទល់ជាមួយនិងកំលាំងសិល៍អ្វីមួយបានយ៉ាងល្អ ។ Bishop ចេញមុខដំបូងបំផុតក្នុងឆ្នាំ ១៩៩០ ។ 

Scores

-Warpath (Booboo Stewart)

Warpath គឺជាជនជាតិដើមអាមេរិច ដែលមានថាមពលពិសេស លឿនដូចផ្លេកបន្ទោល ដែលជួយអោយគេ​ អាចគេចផុតពីការវាយប្រហារផ្សេងៗ បានយ៉ាងរហ័ស ។

Scores

-Blink (Fan BingBing)

Blink ត្រូវបានគេស្គាល់ថា ជាកំពូលនារី​ ដែលមានសមត្ថភាពសិល៍វេទមន្ត ដែលអាចបញ្ជារវត្ថុអ្វីមួយ អោយហោះហើរមានចលនាតាមចិត្ត ។

Scores 

-Sunspot (Adan Canto)

Sunspot មានថាមពលស្រដៀងនិង Bishop ដែរដោយអាចការពារ និងមានថាមពល Solar ។

Scores

រឿង X-Men : Days Of Future Past នឹងត្រូវចាក់បញ្ចាំងក្នុងឆ្នាំ ២០១៤ ឆាប់ៗនេះ ។ ទស្សនាTrailer ខាងក្រោមនេះ ៕ 

 

ប្រែសម្រួល ៖ លីលីប្រភព ៖ k14