
វាស៊ិនតោនៈ Facebook នៅថ្ងៃអង្គារនេះបានចេញនូវគំនិតមួយដែលប្រើបណ្តាញសង្គមមួយដ៏ធំដើម្បីជួយបរិច្ចាគសិរីរាង្គ ឲ្យទៅមនុស្សដែលត្រូវការសង្រ្គោះជីវិត។ អ្នកអង្កេត Facebook លោកMark Zuckerberg ចេញនូវគំនិតមួយ និង ក្លាយជាអ្នកប្រើប្រាស់Facebook ដំបូងដើម្បីចុះឈ្មោះបរិច្ចាគជួយនៅលើបណ្តាញសង្គម។ សមាជិកFacebook ទាំងអស់នៅសហរដ្ឋអាមេរិច និងអង់គ្លេស ឥឡូវនេះអាចបង្ហាញថាពួកបរិច្ចាគទៅតាមគំរោងរបស់ពួកគេនិងបើសិនពួកគេមិនទាន់បានបរិច្ចាគ ពួកគេនិងស្វែងរកជំនួយពីមន្រ្តីអង្គការអ្នកចុះបញ្ជីបរិច្ចាគ និង ចុះឈ្មោះភ្លាមៗ។យើងគិតថាមនុស្សជាច្រើនពិតជាអាចជួយធ្វើការបរិច្ចាគ និង ពួកគេចង់ចូលរួមការជួយនេះទៅកាន់មិត្តរបស់ពួកគេ ហើយវាជាផ្នែកមួយយ៉ាងធំនៃការជួយដោះស្រាយវិបត្តិដែលមាន។ លោកZuckerbergនិយាយថា ជំរុញដើម្បីបើកកម្មវិធីនេះឡើងដោយនិយាយជាមួយមិត្តស្រីរបស់គាត់ ដែលជានិស្សិតពេទ្យនិង ទំនាក់ទំនងជាមួយអ្នកអង្កេតការApple។ យើងចង់ធ្វើវាឲ្យមានលក្ខណៈមធ្មតា អ្នកគ្រាន់តែប្រាស់ពីរដ្ឋឬប្រទេសដែលអ្នកមក ដូច្នេះយើងអាចជួយភ្ជាប់អ្នកទៅកាន់មន្រ្តីចុះបញ្ជីឈ្មោះ។ សុខភាព និងភាពល្អប្រសើ ផ្នែកនៃអ្នកប្រើប្រាស់គម្រោង អ្នកប្រើអាចចុះបញ្ជីបរិច្ចាគ និង ពន្យល់ការសំរេចចិត្តទៅមិត្តរបស់ពួកគេ ក្នុងសង្ឈឹមមួយដើម្បីធ្វើឲ្យកើនឡើងនៃតម្រូវការបរិច្ចាគ។ សព្វថ្ងៃ មានមនុស្សច្រើនជាង១១៤,០០០នាក់ នៅសហរដ្ឋអាមេរិច និង រាប់លាននាក់នៅជុំវិញពិភពលោកកំពុងរកចាំការជួយសង្រ្គោះការប្តូរបេះដូង និង ក្រលលៀន។ ការវិភាគមួយឲ្យដឹងថា មានមនុស្ស១៨នាក់ស្លាប់ជារៀងរាល់ថ្ងៃដោយខ្វះសិរីរាង្គ។ យើងចង់ជំរុញឲ្យអ្នកប្រើប្រាស់Facebook ជួយបរិច្ចាគ និង រំលែកការសំរេចចិត្តជាមួយគ្រួសារនិងមិត្តរបស់ពួកគេ ដើម្បីជួយអ្នកទាំងនោះ។
ដោយៈ វណ្ណៈប្រភពៈ channelnewsasia