អ្នកនយោបាយម្នាក់របស់ប្រទេស ហ្វីលីពីន បានស្នើទៅកាន់សភា ឱ្យធ្វើការហាម  Justin Bieber មិនឱ្យមកសំដែងនៅប្រទេសនេះ បន្ទាប់ពីតារាចម្រៀងរូបនេះ មាក់ងាយទៅលើកីឡា​ករប្រដាល់ Manny Pacquiao។

អ្នកនយោបាលម្នាក់របស់ប្រទេស ហ្វីលីពីន គឺលោកស្រី Carol Jane Lopez បានស្នើទៅកាន់ឱ្យសភាអនុម័ត នូវការសម្រេចមួយ ដែលហាមមិនឱ្យ Justin Bieber មកសំដែងនៅប្រទេសនេះ។

/មូលហេតុដែលនាំឱ្យមានប្រត្តិកម្មបែបនេះ គឺដោយសារតែ កាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀង Justin Bieber ​បានបង្ហោះរូបភាពមួយចំនួនតាមរយៈកម្មវិធី Instagram ​ដែលធ្វើឱ្យលោកស្រី Carol Jane Lopez ​យល់ថា ជាការប្រមាថមាក់ងាយដល់កីឡាករប្រដាល់ដ៏ល្បីឈ្មោះ គឺលោក Manny Pacquiao ​។

/

បណ្ដារូបភាពដែលត្រូវបានកាត់តទាំងនេះ បង្ហាញថា Manny Pacquiao ដេកដួល   នៅលើសង្វៀន ក្បែរតួអង្គមួយចំនួនដូចជា ស្ដេចរាជ Simba, Michael Jackson និង Mike Tyson ជាដើម។មិនតែប៉ុណ្ណោះ ថ្មីៗនេះ Justin Bieber ​​ក៏ត្រូវបានគេរិះគន់ច្រើនផងដែរ ដោយសារតែកាយវិការបែបក្មេងស្ទាវរបស់ខ្លួន។ Justin Bieber ​ ក៏ត្រូវគេថតបានសកម្មភាពអាក្រក់មួយ ខណៈដែលកំពុងចោលដបទឹកសុទ្ធមួយ នៅទីសាធារណៈ៕

 

ដោយ ៖ សីហាប្រភព ៖ DT