ជាមួយនឹងផ្តោះផ្តងស្នេហា ពោរពេញដោយមនោសញ្ចេតនាដ៏ផ្អែមល្ហែមរបស់គូស្នេហ៏មួយគូដែលទទួលបានការស្រលាញ់គាំទ្រច្រើននៅលើពិភពលោក គឺJustin Bieber និង Selena Gomez កំពុងប្រឈមមុខគ្រោះថ្នាក់នឹងត្រូវគេបរិហារក្រោយពេលAccount របស់Justin Bieberត្រូវបានគេវាយប្រហារ។

Hacker ជនជាតិអង់គ្លេសម្នាក់ទើបនិយាយដោយអួតថាបានUnlock Account facebookរបស់តារាចម្រៀងប្រុសវ័យក្មេងhot បំផុតបច្ចុប្បន្ននេះ ដោយមាននៅក្នុងដៃរាប់រយសន្លឹករូបថតស្នេហារបស់Justin Bieber និងមិត្តស្រីដ៏ស្រស់ស្អាតSelena Gomez។ ដើម្បីបញ្ជាក់នូវអ្វីដែលខ្លួនបាននិយាយ  hackerមកពីអង់គ្លេសបានឲដឹងថា បណ្តាររូបថតដំបូងៗរបស់គូស្នេហ៏វ័យក្មេងទាំងពីរនេះ Justin Bieber បង្ហាញពីភាពមិនសូវស្និទ្ធិស្នាលទេ ព្រោះថាពេលនោះគាត់បានស្អប់Selena Gomezយ៉ាងខ្លាំង។Hackerម្នាក់នេះបានបន្ត  ក្រៅពីរូបថតស្នេហាដ៏រ៉ូមែនទិចរវាងJustin Bieberនិង Selena Gomezគាត់នៅបានរក្សាទុកសារអេឡិចត្រូនិចផ្ទាល់ខ្លួនមួយចំនួនរវាងSelena និងមិត្តភក្តិស្និទ្ធិស្នាលDemi Lovato។

Justin

ជាគូស្នេហ៏មួយគូក្នុងចំណោមគូស្នេហ៏hot បំផុតនៅលើពិភពលោក

Justin

ធ្វើអោយរឿងផ្ទាល់ខ្លួនរបស់អ្នកទាំងពីរមានមនុស្សជាច្រើនចាប់អារម្មណ៏

នៅចំពោះមុខព័ត៌មានhacker ជនជាតិអង់គ្លេសបានបង្ហាញខាងលើ Justin Bieber កំពុងប្តឹងប៉ូលីសដើម្បីធ្វើការស៊ើបអង្កេតរឿងនេះ។ តារាចម្រៀងសង្ហារសង្ឃឹមថាខាងប៉ូលីសនឹងដោះស្រាយបានទាន់ពេលវេលាមុននឹងរឿងផ្ទាល់ខ្លួនរបស់គាត់ត្រូវបែកធ្លាយ។ឆ្នាំនេះទើបតែមានអាយុ១៨ឆ្នាំ ប៉ុន្តែJustin Bieber ទើបតែមានកិត្តិយសត្រូវបានទស្សនាវត្តីForbes ជ្រើសរើសជាតារាដែលមានឥទ្ធិពលទី៣ ពិភពលោកបន្ទាប់ពីJennifer Lopez និង Oprah Winfrey។ Justin Bieber សព្វថ្ងៃមានចំនួនអ្នកគាំទ្រដល់ទៅ ២១លាននាក់ នៅលើTwitter និង៤៣លាននាក់នៅលើFacebook ហើយប្រាក់ចំណូលបាន៥៥លានដុល្លារកាលពីឆ្នាំមុន៕

Justin

Justin Bieber សព្វថ្ងៃមានអ្នកគាំទ្រជាង៤០លាននាក់នៅលើfacebook ក្នុងពេលSelena Gomezមានអ្នកគាំទ្រជិត១០លាននាក់

ដោយ៖ nanoប្រភព៖ vtc