ជីវិតដ៏កំសត់របស់លោកយាយម្នាក់ ត្រូវបាន តារាសម្តែង ដ៏មានប្រជាប្រិយភាព កញ្ញា​ ពេជ្រ ចរណៃ បានទៅដល់ទីកន្លែងរស់នៅរបស់លោកយាយផ្ទាល់​ ព្រមទាំងបានជួបនឹងលោកយាយ ដែលគាត់មានសភាព គ ថ្លង់ ទៀតផង។

/

នៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា​ ពេជ្រ ចរណៃ បានរៀបរាប់ពីជីវិតរបស់លោកយាយថា៖

 សូមពុកម៉ែបងប្អូនទាំងអស់គ្នាកុំដាច់ចិត្តអូសរំលងអីណា ជីវិតរបស់លោកយាយកំសត់ខ្លាំងណាស់។លោកយា​យ​ ឡាំ​ មានអាយុ 78 ឆ្នាំ​ រស់នៅភូមិទួលអង្គុញ​ ឃុំផ្សារដែក​ ស្រុកពញ្ញាឮ​ ខេត្តកណ្ដាល​ លោកយាយគ្មានកូនគ្មានចៅទេ​ ហើយប្ដីបានស្លាប់កាល 3 ឆ្នាំមុន​ ដែលរាល់ថ្ងៃនេះលោកយាយរស់នៅតែម្នាក់ឯង។ លោកយាយមានជំងឺ​ គរថ្លង់ហើយស្មារតី និងរាងកាយរបស់លោកយាយ ខូចប្រហែល40% គឺមិនស្រួលដូចយើងទេ​ យាយតែងតែដើរទៅសុំបាយវត្ត និងអ្នកភូមិនៅជិតៗនោះ។

/

ថ្ងៃមួយមានមនុស្សមិនល្អ​ បានចាប់លោកយាយកទៅទុកអស់រយៈពេល 10 ថ្ងៃដើម្បីឱ្យលោកយាយដើរសុំទានអោយគេ។ សំណាងល្អរបស់លោកយាយ បានអ្នកនៅជិតភូមិគាត់បានជួបនឹងជូនមកផ្ទះវិញ មួយរយៈនេះ លោកយាយរស់នៅវេទនាណាស់ ព្រោះផ្ទះរបស់លោកយាយធ្លុះធ្លាយគ្រប់កន្លែង​ ពេលភ្លៀងម្ដងៗ។​  យាយសំរានទាំងសើម​ យាយខ្វះខាតច្រើនណាស់​ ស្បែកជើង​ សម្លៀកបំពាក់​ មុងភួយ​ កន្ទេល​ ផ្ទះខ្យល់ខ្លាំងម្ដងៗស្ទើរតែប៉ើងទៅហើយ ខ្ញុំសរសេរបណ្ដើរស្រក់ទឹកភ្នែកបណ្ដើរ​ ព្រោះមិនអាចជួយលោកយាយ ទៅតាមចិត្តដែលខ្ញុំចង់ជួយបាន លោកយាយកំសត់ពេកហើយ​ វេទនាពេកហើយ​ ឬក៏លោកយាយត្រូវរស់នៅរងទុក្ខវេទនាបែបនេះរហូតដល់ស្លាប់?

/

នាងខ្ញុំ​ ពេជ្រ​ ចរណៃ​ សូមលើកដៃសំពះសុំទានពីពុកម៉ែបងប្អូនទាំងក្នុងស្រុក និងក្រៅស្រុកជួយដល់លោកយាយផង ខ្ញុំនឹងធ្វើការឡាយក្នុង Facebook ដើម្បីអោយបងប្អូនទាំងអស់គ្នាដឹងកាន់តែច្បាស់ពីរឿងរបស់លោកយាយ សូមជួយស៊ែរបន្តរផង​ ទាក់ទង់ជួយលោកយាយតាមរយះនាងខ្ញុំបាន 096 926 7777

/

/

អត្ថបទ៖ ចំរើន