បន្ទាប់ពីចាក់បញ្ចាំងជាផ្លូវការនៅសប្ដាហ៍ដំបូងហើយ ខ្សែភាពយន្ត Live-action “Maleficent: ម្ចាស់ស្រីបិសាច” បានក្លាយជាខ្សែភាពយន្តដែលទទួលបានចំណាត់ថ្នាក់លេខ១ក្នុងការរកចំណូលបានច្រើនជាងគេនៅសប្ដាហ៍ដំបូងក្នុងចំណោមខ្សែភាពយន្តទាំងអស់ដែលបានចាក់បញ្ចាំងនៅខែតុលានេះ។ លើសពីនេះខ្សែភាពយន្តវគ្គទីពីរនេះក៏ទទួលបានចំណាត់ថ្នាក់ទី៤នៅក្នុងចំណោមខ្សែភាពយន្តរបស់ផលិតកម្ម Disney ដែលរកចំណូលបានច្រើននៅក្នុងសប្ដាហ៍ដំបូងនៅប្រទេសកម្ពុជាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះខ្សែភាពយន្ត “Maleficent: ម្ចាស់ស្រីបិសាច” ក៏បានជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមខ្សែភាពយន្តទាំងអស់ដែលរកចំណូលបានច្រើនជាងគេក្នុងសប្ដាហ៍ដំបូងនៅប្រទេសកម្ពុជា (ខ្សែភាពយន្តដែលនាំចូលដោយក្រុមហ៊ុន Westec Media Limited)។ គួរបញ្ជាក់ផងដែរថាខ្សែភាពយន្តនេះជាវគ្គបន្តរបស់ពី Maleficent ដែលបានចេញនៅឆ្នាំ២០១៤ ចូលរួមសម្ដែងពីតួអង្គល្បីៗដូចជា Angelina Jolie, Elle Fanning ដែលបានសម្ដែងតាំងតែពីវគ្គទីមួយមកម្លេះ។ ជាមួយសាច់រឿង និង CGI បូករួមនឹងការសម្ដែងយ៉ាងល្អឥតខ្ចោះទៀតនោះធ្វើឲ្យខ្សែភាពយន្តនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនមិនថានៅក្នុងឬក្រៅប្រទេស។ “Maleficent: ម្ចាស់ស្រីបិសាច” មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

/

/

/

/

/

/

/