តារាកំពុងរះ លោក Tre Porapat នឹងសម្ដែងរួមជាមួយតារាស្រីដ៏ស្រស់ស្អាត គឺនាង Marie Broenner នៅក្នុងខ្សែភាពយន្តភាគថ្មី ។
ខ្សែភាពយន្ដភាគថ្មីរបស់ស្ថានិយ៍ទូរទស្សន៍ ONE 31 TV រឿង “Lady Ban Chum” តម្រូវឱ្យលោក Tre Porapat និងកញ្ញា Marie Broenner ដើរតួជាគូស្នេហ៍នឹងគ្នា នៅវគ្គដំបូង ។
![/](http://m.camnews.com.kh/FileManager/Articles/mce/2020/6/23/tre-porapat-23-06-2020--11-47-16.jpg)
យោងតាមព័ត៌មាន Daradaily ខ្សែភាពយន្ដភាគថ្មីនេះ នឹងផលិតដោយលោក Tongchai Prasongsanti ជាផលិតករខ្សែភាគយន្ដភាគថៃប្រចាំផលិតកម្ម Por Dee Com ។
![/](http://m.camnews.com.kh/FileManager/Articles/mce/2020/6/23/marie-broenner-23-06-2020--11-47-29.jpg)
នៅដើមឆ្នាំ ២០២០ នេះ លោក Tre Porapat និងកញ្ញា Marie Broenner ក៏បានសម្ដែងរួមគ្នា ក្នុងខ្សែភាពយន្ដថតឡើងវិញផងដែរគឺរឿង “Leh Poom Ma Res” ប៉ុន្ដែគម្រោងនៃខ្សែភាពយន្ដនោះត្រូវបានផ្អាក ៕
![/](http://m.camnews.com.kh/FileManager/Articles/mce/2020/6/23/telegramlnk-23-06-2020--11-48-41.jpg)
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate