ថ្ងៃគ្រីស្តម៉ាសនៅក្នុងមន្ទីពេទ្យរក្សាសាកសពមួយមានរឿងចម្លែកដែលមិនគួរកើតទៅលើវេជ្ជបណ្ឌិតម្នាក់ និងជំនួយការផ្នែកវះកាត់សាកសពដោយមានឧក្រិដជនមិនស្គាល់មុខមកយារយីដើម្បីបំបាត់ភស្តុតាងដ៏សំខាន់មួយ។ តែពួកគេមិនឲ្យភស្តុតាងត្រូវបំបាត់ និងលួចទៅបានងាយៗនោះទេ។ តើនឹងមានអ្វីកើតឡើងនៅពេលដែលគ្រូពេទ្យទាំងពីរត្រូវប្រឈមមុខនឹងជនដៃដល់ដែលមិនស្គាល់មុខទាំងបីនាក់នេះដើម្បីការពារភស្តុតាងទៅ? គួរបញ្ជាក់ផងដែរថាខ្សែភាពយន្តហុងកុងបែបឧក្រិដកម្មនេះមានចូលរួមសម្ដែងដោយតារាហុងកុងដ៏ល្បីគឺលោក Nick Cheung និងលោក Richie Jen ផងដែរ។ ស្វែងរកទាំងអស់គ្នានៅក្នុងខ្សែភាពយន្តហុងកុងប្រចាំឆ្នាំ២០១៩ “សាក្សីអាថ៍កំបាំង” ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

/

/

/

/

/