ថៃ ៖ ថ្មីៗនេះ លោក James Ma និងនាង Yaya Urassaya បានចូលរួមនៅក្នុងពិធីក្រុងពាលី សម្រាប់រឿងភាគថ្មីដែលមានចំណងជើងថា “Klin Kasalong” ដែលដឹកនាំសម្តែងដោយ Mam Thitima ជាអ្នកល្បីឈ្មោះម្នាក់ប្រលូកនៅក្នុងបណ្តាញសង្គមជាយូរណាស់មកហើយ ។ 

ប្រភពដដែលបានបន្តទៀតថា នេះគឺជាលើកដំបូងហើយដែល តារាសម្តែងថៃទាំងពីរដួងនេះ​សម្តែងជាគូជាមួយនឹងគ្នា ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

/

នៅក្នុងរឿងនេះ គឺត្រូវឲ្យតួស្រីសម្តែងអត្តចរិក​ ៤ ផ្សេងៗពីគ្នា ។ នៅក្នុងជីវីតជាលើកដំបូងរបស់នាង Yaya សម្តែងជាតួកូនភ្លោះ ឈ្មោះ Kasalong និង Songpeep ។ សម្រាប់ជាតិទី ២ គឺសម្តែងជាតួ Pimpisa គឺជាស្រ្តីម្នាក់ដែលមានទំនុកចិត្តខ្ពស់ ។ សម្រាប់ជាតិទី ៣ វិញ គឺសម្តែងជាតួ Pimmada ដែលជាកូនស្រីរបស់ Pimpisa ។ 

/

សម្រាប់លោក James Ma នឹងសម្តែងជាតួ Thanakrit ។ ហើយរឿងនេះកំពុងតែចាប់ផ្តើមថត និងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍នៅឆ្នាំក្រោយ ៕

/

ប្រែសម្រួល ៖  គន្ធា

ប្រភព ៖ thaiupdate