សាច់រឿងដែលនិយាយពីគ្រួសារបិសាចមួយដែលត្រូវផ្លាស់ប្តូរកន្លែងរស់នៅជាច្រើនដងដោយសារតែការរើសអើងពីសំណាក់មនុស្ស ប៉ុន្តែការអត់ធ្មត់របស់ពួកគេក៏មានកំណត់។ នៅពេលដែលមនុស្សតែងតែតាមយារយី ពេលនោះពួកគេក៏វាយបកទៅវិញ តើចុងក្រោយគ្រួសារបិសាចនេះអាចធ្វើឲ្យមនុស្សទទួលយកពួកគេបានដែរឬទេ?

/

ងាកមកមើលតារាដែលបានបញ្ចូលសម្លេងឲ្យតួអង្គនៅក្នុងរឿងនេះវិញគឺថាសុទ្ធតែតារាសម្តែងជួរមុខតែម្តង។​ មានដូចជាអ្នកស្រី Charlize Theron សម្តែងនៅក្នុងរឿង Fast & Furious 8,  កញ្ញា Chloe Grace Moretz ដែលបានសម្តែងនៅក្នុងរឿង The 5th Wave, លោក Finn Wolfhard សម្តែងនៅក្នុងរឿង IT, លោក Oscar Isaac ដែលធ្លាប់បានសម្តែងនៅក្នុងរឿង Star Wars ជាច្រើនវគ្គ ក្នុងនោះក៏មានលោក Snoop Dogg ដែលបានបញ្ចូលឲ្យតួអង្គ Cousin Itt រួមទាំងកញ្ញា​ Pom Klementieff ដែលបានសម្តែងជា Mantis នៅក្នុងរឿង Guardians of the Galaxy ក៏ដូចជា Avengers ផងដែរ។

កុំភ្លេចមកទស្សនារឿង The Addams Family ជាមួយគ្រួសាររបស់អ្នកនៅថ្ងៃនេះ។ ចុចទីនេះដើម្បីទស្សនា​ trailer

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

/

/

/

/

/

/

/

/