ខាងក្រោមនេះ គឺជាខ្សែភាពយន្ដថៃ ដែលនឹងចាក់បញ្ចាំង នៅចុងខែកុម្ភៈ ឆ្នាំ ២០២១ នេះ៖

រឿង Girl 2K

/

ខ្សែភាពយន្ដបែបកំប្លែងថ្មីរឿង “Girl 2K” ដែលចូលរួមសម្ដែងដោយតារាល្បីៗដូចជា Aom Sushar, Toyy Pathompong, និង Off Jumpol នឹងចាក់បញ្ចាំង នៅថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ ២០២១ នៅលើកញ្ចក់ទូរទស្សន៍ GMM 25 ។

រឿង Ku Kaen San Ruk

/

ខ្សែភាពយន្ដភាគថ្មី ដែលថតឡើងវិញរឿង “Ku Kaen San Ruk” ដែលចូលរួមសម្ដែងដោយ Mike Pattaradet និង Mookda Narinrak នឹងចាក់បញ្ចាំង នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ នៅលើកញ្ចក់ទូរទស្សន៍  Thai Channel 7 ។

រឿង Nabi, My Stepdarling

/

 ខ្សែភាពយន្ដភាគរឿង “Nabi, My Stepdarling” ដែលចូលរួមសម្ដែងដោយ  Joss Way-ar និង Fah Yongwaree នឹងចាក់បញ្ចាំងនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ ។

រឿង Piphob Himmaparn

/

លោក Louis Scott បានចាប់ដៃគូសម្ដែងជាថ្មីជាមួយនឹងតួស្រី Yam Matira នៅក្នុងខ្សែភាពយន្ដភាគបែបស៊ីវិល័យ ឆ្នាំ ២០២១ រឿង “Piphob Himmaparn” ។ នៅក្នុងខ្សែភាពយន្ដភាគនេះ កញ្ញា Yam Matira នឹងដើរតួជា នាង ‘Pim’ ដែលធ្វើដំណើរទៅព្រៃហេមពាន្ដ ដើម្បីស្វែងរក‘Ulgmanee’ ។ លោក Louis Scott សម្ដែងជាតួអង្គ ‘Krit’ ដែលបានរស់នៅ ក្នុងព្រៃហេមពាន្ដ ។ លោក បានជួយនាង ‘Pim’ ក្នុងការស្វែងរកវត្ថុ ដែលនាងចង់បាន ។ ខ្សែភាពយន្ដភាគនេះ នឹងចាក់បញ្ចាំង នៅថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០២១ នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate