ចម្លែកៗ     ៖    ជាការពិត   បើយើងងាកក្រឡេកទៅមើល    គេហទំព័រសារព័ត៌មានបរទេសដេលីម៉ែល ដែលទើបតែបានចេញផ្សាយកាលពី ពីរ ថ្ងៃកន្លងទៅនេះ អោយដឹងថា​ វីដេអូមួយស្តីពីកិច្ចអន្តរាគមន៍  អំឡុងពេលនៃការកើតមានឡើងនូវគ្រោះថ្នាក់ចរាចរណ៍មួយកន្លែង ត្រូវបានរកអោយឃើញថា  បានក្លាយជាបេក្ខភាពវីដេអូសារព័ត៌មាន  ដែលមានអ្នកចូលទស្សនាច្រើនជាងគេ (Most viewed video) ។

គួររំឭកផងដែរថា   មូលហេតុដែលនាំអោយមានការចូលទស្សនាវីដេអូមួយនេះ  ក៏ព្រោះតែវាស្តែងចេញនូវកិច្ចអន្តរាគមន៍មួយដ៏អស្ចារ្យ ពោលគឺ​ ការប្រើប្រាស់យន្តហោះធ្វើការរំលត់ភ្លើងដែលបានឆាបឆេះ អំឡុងពេលនៃការកើតមានឡើងនូវគ្រោះថ្នាក់ចរាចរណ៍មួយកន្លែង ភាគខាងកើត ប្រទេសកាណាដា   ។ យ៉ាងណាមិញ  ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីថតបានទិដ្ឋភាពរួមមួយនេះ គឺលោក  Shawn Noseworthy ដែលជាអ្នកកាន់កាម៉េរ៉ាផ្ទាល់ ។ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់​  តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

ទស្សនាព័ត៌មានមិនគួរអោយជឿ  គួរអោយចាប់អារម្មណ៍ជាច្រើនទៀត  សូមចុចទីនេះ ទាំងអស់គ្នាណា៎ ៕

ដោយ ៖ រិទ្ធីប្រភព ៖ ដេលីម៉ែល