រមណីយដ្ឋាន​ជីវចម្រុះ​ព្រែក​ត្នោត​ គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់បំព្រងមួយ មាន​ទីតាំង​ស្ថិតនៅ​ដាច់ដោយឡែក​ពី​ឧទ្យាន ​ជាតិ​បូកគោ​ ខេត្តកំពត។

រមណីយដ្ឋាន​នេះ មាន​ការទាក់ទាញ​ចាប់អារម្មណ៍ ​ពី​សំណាក់ភ្ញៀវទេសចរជាតិ ​និង អន្តរ ជាតិ ជាច្រើន ដោយសារតែ តំបន់នេះ សម្បូរដោយ​ ជីវចម្រុះ ​ដូចជា៖​​ ​ព​ពួ​ក​​​សត្វ​​កម្រ ​និង​ពពួកសត្វ​ជិត​ផុត​ពូជ ​ជាដើម​។ រមណីយដ្ឋាន​ទេសចរណ៍​នេះ   មាន​ចម្ងាយ​ប្រមាណ​ ៣០​គីឡូម៉ែត្រ ប៉ែក​ខាងលិច​ក្រុង​កំពតតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ​មាន​ចម្ងាយ​ប្រមាណ​៩០​​គី​ឡូ​ម៉ែត្រ​​ ប៉ែក​ខាងកើត​ខេត្ត​ព្រះសីហនុ (​ផ្លូវជាតិ​លេខ​៤)​។

អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​  (SCW) អាជ្ញាធរ​មូលដ្ឋាន និង ​អាជ្ញាធរ​ឧទ្យាន​ជាតិ​បូកគោ បាន​ជួយ​ឧបត្ថម្ភ ​គាំទ្រ​យ៉ាង​ពេញទំហឹងដល់​​ការថែរក្សា ការពារតំបន់​ទេស​ចរណ៍​ជីវចម្រុះ​របស់​   សហគម​ន៍​នេះ​។ រមណីយដ្ឋាន  ​ទេសចរណ៍​នេះ   បាន​បើក​ឲ្យ​ដំណើរការ ​ ដោយ​ប្រជាជន​មូលដ្ឋាន ហើយ​ចំណូល​ដែល​ទទួលបាន​មក​ពី​ភ្ញៀវ​ទេសចរអាច​ជួយ​​​លើក​​​​​​​កម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​នោះ​៕

សូមទស្សនា រូបភាព ខាងក្រោម!!!

/

/

width=500

ព័ត៌មានទាក់ទងនឹងតំបន់ទេសចរណ៍ផ្សេងៗ៖

-អាថ៌កំបាំងដ៏អឆ្ឆរិយ ដ៏មិនគួរជឿ នៃប្រាសាទបុរាណ ប្រែរូប-ដុំថ្មមាសយក្ស ដ៏មហិមា និង ស្រស់ស្អាត នៅលើកំពូលភ្នំ ដ៏ខ្ពស់បំផុត-អាថ៌កំបាំង កោះសំពៅមាស ដ៏ចម្លែក ផុសនៅកណ្តាលទន្លេ ដ៏ស្រស់ស្អាត
-ប្រាសាទបុរាណដ៏អច្ឆរិយ ដ៏ប្រណិត និង អាថ៌កំបាំង បំផុតនៅលើកំពូលភ្នំជីសូរ-រូងភ្នំនៅលើដងទន្លេមេគង្គ ដ៏ចម្លែក មាន រូបបដិមាព្រះ តូចៗ រាប់រយអង្គ នៅក្នុងរូងភ្នំ

ដោយ៖ វណ្ណៈប្រភព៖ tourismcambodia