ខ្សែវីដេអូខ្លីមួយនៃ Clip ដណ្តើមគ្នាញ៉ាំ buffet នៅហាងមួយឯវៀតណាម កំពុងតែទទួលបានការមិនពេញចិត្តជាច្រើន និងមានអ្នកចូលបញ្ចេញយោបល់ជាង ២០០នាក់ តែក្នុងរយះពេលមួយថ្ងៃពេលអាប់ឡូតក្នុងអ៊ីនធឺណេត។
ខ្សែវីដេអូខ្លីនេះ ត្រូវបានថតនៅក្នុងហាងអាហារ buffet មួយកន្លែងស្ថិតនៅតាមដងផ្លូវ Ky Dongទីក្រុងហូជីមិញ ប្រទេសវៀតណាម។ មនុស្សជាង ៣០នាក់បានឈរនៅជុំវិញក្បែរតុដាក់ម្ហូបអា-ហារ ដែលមានមុខម្ហូបជាច្រើនមុខផ្សេងគ្នា។ ប៉ុន្តែគ្រប់គ្នានាំគ្នាប្រមូលផ្តុំតែនៅមុខកន្លែងដែលដាក់បង្កង និងអយស្ទឺរឆៅប៉ុណ្ណោះ។ នៅវិនាទីទី ១៦ ក្នុង clip, បុគ្គលិកម្នាក់បានយកថាសដាក់បង្កងតូចមួយ ចាក់ចេញមក។ ភ្លាមៗនោះ អ្នកដែលនៅជិតៗនោះបានយកអស់តែក្នុងរយះពេលមិនដល់ ៣០វិនាទីផង។
សកម្មភាពដណ្តើមបង្កងគ្នារបស់ភ្ញៀវ
ប៉ុណ្ណឹងមិនទាន់អស្ចារ្យទេ អ្វីដែលអស្ចារ្យស្មានមិនដល់នោះគឺ នៅក្នុងឈុតបន្ទាប់ទៀតក្នុងឃ្លីប ពេលដែលអ្នកបំរើសេវាកម្មបានយកថាសដាក់អយស្ទឺរចេញមក។ មិនទាន់ទាំងបានចាក់ចេញផង ភ្ញៀវជាច្រើននាក់បានដណ្តើមគ្នាយកអស់រលីង ក្នុងរយះពេលមិនដល់ ៥វិនាទីផង។ សកម្ម- ភាពនេះ បានធ្វើឲ្យអ្នកមើលគិតថាវាហាក់ដូចជាស្ថិតនៅក្នុងផ្សារត្រីអញ្ចឹង វាមិនដូចនៅក្នុងហាងអាហារ buffet ឡើយ។
សកម្មភាពភ្ញៀវដណ្តើមអយស្ទឺរ
សូមទស្សនានូវវីដេអូដណ្តើមម្ហូបគ្នាដូចក្នុងផ្សារត្រី នៅក្នុងហាងអាហារ buffet ខាងក្រោមនេះទាំងអស់គ្នា ៖
វីដេអូនៃការដណ្តើមអាហារ Buffet នៅក្នុងហាងអាហារមួយ នៅប្រទេសវៀតណាម
ដោយ៖ សិលាប្រភព៖ K14