អ្នកដែលបានទស្សនាបទចម្រៀង Crayon របស់ GD កាលពីម្សិលមិញនោះប្រហែលជាបានឃើញឈុតឆាកហួសចិត្តមួយចំនួនហើយមើលទៅ ព្រោះក្នុងបទចម្រៀងនេះគឺគេឃើញមានស្រីស្អាតម្នាក់ចូលមកសម្ដែង ដោយបានស្លៀករ៉ូបខ្លី ពណ៌ខ្មៅ ជាមួយស្បែកជើងកែងចោទនិងជើងស្រលូន ត្រគាគ និងចង្កេះសិចស៊ី ប៉ុន្តែដល់ពេលដែលបានឃើញមុខពិតប្រាកដនោះការពិតទៅគឺជា G-Dragon សោះ!
ឈុតឆាកនេះមើលទៅវាដូចជាគួរអោយអស់សំណើចហើយ ក៏មានមនុស្សច្រើនណាស់ដែលបានរិះគន់ថាវាជាឈុតខ្ទើយ។ ហើយមានមនុស្សជាច្រើនដែលជាអ្នកប្រើប្រាស់ Internet បាននិយាយថា ពួកគេធ្លាប់ប្រាប់គ្រប់គ្នាមកហើយថា GD ជាស្រីតែគ្មាននរណាជឿ ទើបតែមកដល់ពេលនេះទេទើប GD គេបង្ហាញរូបរាងពិត មួយឃ្លានេះអាចជាសម្ដីលេងសើចរបស់មនុស្សភាគច្រើនក៏ថាបាន តែយ៉ាងណានេះគ្រាន់ជាការសម្ដែង ហើយតារារូបនេះគឺជាប្រុសទេ ទោះបីជារូបរាងរបស់គេមើលពីក្រោយ ពេលស្លៀកពាក់ជាស្រី អាចធ្វើអោយប្រុសៗ ស្រក់ទឹកមាត់បានក្ដី។
ប៉ុន្តែដោយសារតែឈុតនេះហើយ ដែលធ្វើអោយបទចម្រៀងថ្មីរបស់គេកាន់តែមានប្រជាប្រិយភាពមួយកម្រិតទៀត៕
ដោយ៖ ម៉ូកាប្រភពពី៖ Allkpop