រមណីយដ្ឋានអាងជីងចក់ គឺជាស្រះក្នុងភូមិដែលស្តុកទឹក សម្រាប់កសិករស្រោចស្រពដល់ដំណាំរបស់គេ។ ជាពិសេស វាមានចម្ការកាហ្វេ រាប់សិបហិកតាថែមទៀតផង។ ស្រះទឹកនេះ ត្រូវបានសាងសង់ឡើងតាំងពីទសវត្សឆ្នាំ១៩៤០ ក្នុងរបបអាណានិគមនិយមបារាំង។
ទឹកនេះហូរមកពីភ្នំក្បាលដំរី ហើយហូរចូលទៅកាន់ ស្រះទឹកក្នុងភូមិដែលស្តុកទុក សម្រាប់កសិករដើម្បីស្រោយស្រពដំណាំ។ នៅពេលដែលយើង ធ្វើដំណើរទៅ កាន់រមណីយដ្ឋាននេះ យើងអាចមើលឃើញ ធម្មជាតិពណ៌ខៀវដ៏ស្រស់ស្អាត ជាមួយនឹងខ្យល់ឱកាសបរិសុទ្ធ ដែលជួយកាត់បន្ថយភាពតានតឹងរបស់លោកអ្នក។
តំបន់នោះមានកោះពីរ មានទឹកព័ទ្ធជុំវិញ មានស្ពានឈើដែលយើង អាចដើរកាត់បាន ហើយអាងទឹក នេះគឺមានក្រឡាផ្ទៃប្រហែល ៦០០០ម៉ែត្រការ៉េ។ រមណីយដ្ឋានអាងជីងចក់ មានទីតាំងនៅក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន៥គ.ម ពីទីរួមខេត្ត៕
សូមទស្សនា រូបភាព ខាងក្រោម


ដោយ៖ វណ្ណៈប្រភព៖ tourismcambodia