សុពណ៌កាឡី គឺ​ជាឈ្មោះភ្នំធម្មជាតិមួយដ៏ស្រស់ស្អាត និង ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រដ៏ទាក់ទាញបំផុត  ដែលមាន​ទីតាំងស្ថិត​នៅ​ឃុំ​ចំ​បក់  ស្រុក​ព្រែកប្រសប់  នៅតាម​បណ្តោយ​ខាងជើង​ទន្លេ មេគង្គ ចម្ងាយ​៤៥​គ​.​ម ប៉ែក​ខាងលិច ឆៀង​ខាងត្បូង​នៃ​ទី​រួម​ខេត្តក្រចេះ​។​

​ដើម្បី​ទៅ​ដល់​ទីនោះ យើង​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ទន្លេ​ចម្ងាយ​១៥​គ​.​ម ខាងលិច​ស្រុក​ឆ្លូង និង​ឆ្លងកាត់​ទន្លេមេគង្គ ដោយ​ទូក​ចម្លង  ទៅកាន់​ភូមិ​ចំ​បក់​។ ភ្ញៀវទេសចរ ​អាច​ឡើង​ទៅ​ជើងភ្នំ តាមរយៈ​ផ្លូវ​ជណ្តើរ​ប្រហែល ៨០០​កាំ​។ ភ្នំសុពណ៌កាឡី ជាកន្លែងកំសាន្តមួយ  ដ៏មានប្រជាប្រិយ សម្បូរដោយទេភាពធម្មជាតិ ដ៏ស្រស់បំព្រង ជាពិសេស ទេសភាព ដ៏ស្រស់ត្រកាលនៅតាមទីជនបទ។

​យោង​ទៅតាម​ចាស់ព្រឹទ្ធាចារ្យ​នៅ​ទីនោះ  ភ្នំ​នេះ​យកឈ្មោះ​ តាម​ក្រពើ​សុពណ៌​កាឡី ដែល​បាន​ប្រកួត​ចាញ់ នេន ធន់​។ នៅពេល​វា​ស្លាប់   វា​ក៏​បាន​ក្លាយទៅជា​ភ្នំ​ឈ្មោះ សុពណ៌​កាឡី​នេះ​តែម្តង​៕

សូមទស្សនា រូបភាព ខាងក្រោម!!!

/

ព័ត៌មានទាក់ទងនឹងតំបន់ទេសចរណ៍ផ្សេងៗ៖

-អាថ៌កំបាំងដ៏អឆ្ឆរិយ ដ៏មិនគួរជឿ នៃប្រាសាទបុរាណ ប្រែរូប-ដុំថ្មមាសយក្ស ដ៏មហិមា និង ស្រស់ស្អាត នៅលើកំពូលភ្នំ ដ៏ខ្ពស់បំផុត-អាថ៌កំបាំង កោះសំពៅមាស ដ៏ចម្លែក ផុសនៅកណ្តាលទន្លេ ដ៏ស្រស់ស្អាត
-តំបន់ទេសចរណ៍ ក្នុងព្រៃជ្រៅ សម្បូរដោយសត្វ និង ព្រៃឈើ ធំៗ គ្រប់ប្រភេទ លំផាត់-តំបន់ទេសចរណ៍ ដ៏ស្រស់ស្អាត សម្បូរដោយពពួក សត្វកម្រ និង សត្វជិតផុតពូជ ព្រែកត្នោត

ដោយ៖ វណ្ណៈប្រភព៖ tourismcambodia